ប្រពន្ធកូនខ្ចី នៅក្នុងមន្ទីរពេទ្យ ប្តី ត្រូវជនមិនស្គាល់មុខ កាប់មួយ កាំបិតបុ័ងតោ របួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសអ្នករើស អេតចាយម្នាក់ ស្រវឹងស្រា ដើរស្រែកឡូឡា ត្រូវជនមិន ស្គាល់មុខ កាប់មួយ កាំបិតបុ័ងតោ រងរបួសធ្ងន់ ។ ហេតុការណ៍ នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៨ វិច្ឆិកា មុខផ្ទះលេខ ២៧៣A តាមផ្លូវលេខ៣៥៧ ភូមិដើម ស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅក្បែរ កន្លែងកើតហេតុ មាន ប្រពន្ធ ទើប នឹងសម្រាលកូន នៅក្នុងមន្ទីរពេទ្យ មិនទាន់ចេញ នៅឡើយ ហើយមុនពេល កើតហេតុ បុរសខាងលើបាន ផឹកស្រាស្រវឹងដើរ ស្រែក ឡូឡា កាន់កាំបិត បុ័ងតោ ដើរចុះឡើង មួយសន្ទុះ ក្រោយ មកស្រាប់តែ ឃើញដេកសន្លប់ តាមផ្លូវ តែគេមិន ដឹងច្បាស់ថា មានជនណាម្នាក់ កាប់ គាត់ ដោយសារខឹង គាត់ស្រែកឡូឡា ឬក៏គាត់ច្រឡំ ដៃកាប់ខ្លួនឯងទេ ដោយសារ តែស្នាមកាប់នោះ គឺជាស្នាមកាប់ នឹងខ្នងកាំបិត មិនមែនកាប់ នឹងមុខកាំបិតទេ ។
ក្រោយពេលកើត ហេតុបុរសខាងលើ ត្រូវបានរថយន្ត សង្គ្រោះមន្ទីរពេទ្យ បង្អែកមានជ័យ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ៕
ជនរងគ្រោះនៅកន្លែងកើតហេតុ និង សមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!