{Update} ស្រឡាញ់គ្នា ៤-៥ខែ ខឹងអូនសុំបែក លួងលោមចូល ផ្ទះសំណាក់ យកកាំបិតប៉ងចាក់ សម្លាប់ចោល ទាំងពីរនាក់
ភ្នំពេញ ៖ គូរស្នេហ៍វ័យក្មេង ពីរនាក់ ដែល បានចាប់ចិត្ដស្រឡាញ់ គ្នាធ្វើជាសង្សារអស់ រយៈពេល៤-៥ខែ កន្លងមកនោះ ស្រាប់តែ តួអង្គស្រី ដល់ផ្លូវសុំបែក មិនដឹងថា មានអ្នកផ្សេង ឬក៏ធុញទ្រាន់ និងដៃគូ របស់ខ្លួនឬ មួយយ៉ាង ណានោះឡើយ ធ្វើឱ្យយុវជនឈាម រាវតួអង្គប្រុស បានរៀបចំ គម្រោងបញ្ចប់ ជីវិតពួកគេទាំងពីរនាក់ ដោយលួងលោម សង្សារ របស់ខ្លួនចូល ទៅដេកក្នុង ផ្ទះសំណាក់ រួចហើយយក កាំបិតចាក់ ដៃគូនិងខ្លួនឯង តែជីវិតថ្លៃ មិនទាន់ស្លាប់ ត្រឹមរងរបួសធ្ងន់ ត្រូវសមត្ថកិច្ច និងសាច់ញាតិ ជួយដឹកបញ្ជូន ភ្លាមៗទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីសង្គ្រោះ អាយុជីវិត ។
អំពើហិង្សា ដែលកើតឡើង ដោយគូរស្នេហ៍ វ័យក្មេងឈាមរាវ ខាងលើនេះ បានកើតឡើង នៅក្នុងបន្ទប់លេខ ៣០៤ នៃផ្ទះសំណាក់ រិទ្ធី ហេង ក្នុងសង្កាត់វត្ដភ្នំ តាមបណ្ដោយផ្លូវ លេខ១៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ប្រមាណ៦ និង៥០នាទី ព្រលប់ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ ។
អធិការរងនគរបាល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌដូនពេញ លោក សៅ ណុល បានឱ្យដឹងថា ក្មេងស្រី រងគ្រោះដែល ត្រូវសង្សាររបស់ នាងចាក់បណ្ដាល ឱ្យរងរបួស ប្រដាប់ដៃខាង ស្ដាំពីរកន្លែង និងចំមុខចំនួន ៧កន្លែងឈ្មោះ សៅ យៀកម៉ី អាយុ១៧ឆ្នាំ មុខរបរជាសិស្ស សាលាឯកជន នៅម្ដុំផ្សារចាស់ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រីឯបុរសជាសង្សារ និងជាជនបង្ក ឈ្មោះ ហួត លក្ខិណា អាយុ ២៦ឆ្នាំ មុខរបរមិន ពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ជាមួយបងស្រី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសចំបំពង់ក ៣កន្លែងនិង ឆ្អឹងជំនីរខាងឆ្វេង មួយកន្លែង ។
លោក សៅ ណុល បានបញ្ជាក់ថា មុនពេលមាន ដំណើររឿងខាងលើនេះ ពួកគេទាំង ពីរនាក់ បានចូលទៅដេក នៅក្នុងផ្ទះសំណាក់ រិទ្ធីហេង ស្រាប់តែកើត មានជម្លោះ ទំនងជា ខឹងសង្សារបែកចិត្ដ ទើបយុវជន លក្ខិណា បានយក កាំបិតចុងស្រួច ចាក់ទៅលើនាងជា សង្សារ ចាក់ច្រើនកាំបិត រួចមកចាក់ខ្លួនឯង បណ្ដាលឱ្យដេក ដួលក្នុងបន្ទប់ទឹក ឈាមដាប ខ្លួនប្រាណរងរបួស យ៉ាងធ្ងន់ធ្ងរ ។
អធិការរង នគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបាន ដំណឹងអំពើ ឃាតកម្មភ្លាមៗ លោកបានដឹកនាំ នគរបាល ជំនាញ ព្រហ្មទណ្ឌ នគរបាលមូលដ្ឋាន ចុះទៅផ្ទះសំណាក់ រិទ្ធី ហេង ដើម្បីជួយអន្ដរាគមន៍ ដោយមុនដំបូង ទាក់ទងទៅរថយន្ដ សង្គ្រោះរបស់មន្ទីរពេទ្យ កាល់ម៉ែត ដឹកពួកគេទាំងពីរ នាក់ទៅព្យាបាលសិន ទើបមានវិធានការ នៅពេលក្រោយ ក្រោយពីបញ្ចប់ ការសាកសួរពី ដំណើររឿង ។
មន្ដ្រីនគរបាល ការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានបញ្ជាក់ ផងដែរថា តាមការសាកសួរ ជាជំហានដំបូង ពួកគេទាំងពីរនាក់ បានស្រឡាញ់គ្នា ជាសង្សារ អស់រយៈពេល ៤-៥ខែ មកហើយ ប៉ុន្ដែមក ដល់ពេលនេះ តួអង្គស្រី បានសុំបែកទើបធ្វើ ឱ្យតួអង្គប្រុសតូចចិត្ដ ហើយឈានទៅដល់ ការរៀបចំផែនការ លួងលោមក្មេង ស្រីរងគ្រោះ ចូលផ្ទះសំណាក់ ហើយយកកាំបិតចុង ស្រួចចាក់ទៅលើរូបនាង បណ្ដាលឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ។
មន្ដ្រីនគរបាល រូបនេះបាន បញ្ជាក់ទៀតថា ក្រោយពីចាក់លើ នាងជាសង្សាររួចមក និងគិតថា ទំនងជាស្លាប់ ទើបរូបគេ បានយកកាំបិត ដដែលនេះចាក់ មកលើខ្លួនឯង បណ្ដាល ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដេកផ្កាប់មុខនៅក្នុង បន្ទប់ទឹកតែ ម្នាក់ឯង ។
ក្រោយមានករណី ខាងលើនេះ កើតឡើង ខាងផ្ទះសំណាក់បាន រាយការណ៍ប្រាប់ សមត្ថកិច្ច ដើម្បីចុះទៅ ជួយអន្ដរាគមន៍ និងធ្វើការ ស៊ើបអង្កេតអំពើ ឃាតកម្មមួយនេះ ។
ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្ដាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា តាមការស៊ើបអង្កេត ជាជំហានដំបូង បុរសជា សង្សារ គឺជាជនបង្កប្រព្រឹត្ដ មនុស្សឃាតទុក ជាមុន ពីព្រោះនាំនារី រងគ្រោះចូលទៅ ផ្ទះសំណាក់ និងមានកាំបិត នៅទីនោះស្រាប់ សម្រាប់ទុកធ្វើ សកម្មភាព ។
យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ អះអាងថា នូវដំណាក់កាលនេះ ពួកគេទាំងពីរនាក់ ស្ថិតក្រោមការ ជួយសង្គ្រោះបន្ទាន់ នៅឡើយ ដោយរង់ចាំការ ជាសះស្បើយនិង មានវិធានការ ទៅតាមផ្លូវច្បាប់ ហើយសម្រាប់ យុវជនជាសង្សារ នគរបាលរបស់លោកក៏នៅ ចាំឃ្លាំមើលនៅ កន្លែងសង្គ្រោះផងដែរ ៕
អត្ថបទចាស់៖ គូស្នេហ៍មួយគូ យកកាំបិត ចាក់គ្នា បណ្តាលឲ្យ រងរបួស ទាំងសងខាង ក្នុងផ្ទះសំណាក់ រិទ្ធីហេង
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!