រន្ធត់ចិត្ត! កូនកំលោះ សុំលែងលះ កូនក្រមុំ ក្នុងថ្ងៃរៀបការ

 
 

អារ៉ាប៊ីសាអូឌីត៖ នេះពិតជារឿងមួយ ដែលរន្ធត់ចិត្ត សម្រាប់កូនក្រមុំ ដ៏កំសត់ ម្នាក់នេះ ខ្លាំងណាស់ នៅពេលដែល កូនកំលោះ បានសុំលែងលះ ក្នុងថ្ងៃរៀបការ។

មូលហេតុ ដែលបណ្តាល ឲ្យមានរឿង អកុសលនេះ គឹកូន កំលោះ និង កូនក្រមុំ មិនបានឃើញ មុខគ្នាជាមុនទេ លុះដល់ថៃ្ងរៀបការ ទើបកូនក្រមុំបើក ស្បៃមុខ ឲ្យកូនកំលោះ បានឃើញ ជាលើកដំបូង  ស្រាប់តែ កូនកំលោះ និយាយទៅកាន់ កូនក្រមុំថា  «អ្នកមិនមែនជានារី ដែលខ្ញុំចង់បានឡើយ ឲ្យខ្ញុំសុំទោស ប៉ុន្តែខ្ញុំត្រូវតែលែងលះ ជាមួយនឹងអ្នក»។

បន្ទាប់ពីបានលឺ កូនកំលោះ ដែលនឹងត្រូវក្លាយ ជាស្វាមីរបស់ខ្លួន និយាយដូច្នេះ កូនក្រមុំរន្ធត់ចិត្តពេក ទប់អារម្មណ៍មិនបាន ក៏ដួលសន្លប់ បាត់ស្មារតី តែម្តង។  ភ្លាមៗនោះ ភ្ញៀវដែលចូលរួម ក៏ចូលជួយ ធ្វើអន្តរាគមន៍ផងដែរ។ គួរបញ្ជាក់ផងដែរ បណ្តាប្រទេស មជ្ឈឹមបូព៌ា មួយចំនួន មានប្រពៃណី យល់ព្រមរៀបការ ទោះបីជាមិនបាន ស្គាល់មុខ អនាគតស្វាមី ភរិយារបស់ខ្លួន ជាមុនក៏ដោយ។

យ៉ាងណាមិញ បន្ទាប់ពី ព័ត៌មាន មួយនេះ ត្រូវបានផ្សព្វផ្សាញ តាមបណ្តាញសង្គម បានធ្វើឲ្យអ្នកនិយមលេង អ៊ិនធើណែត មានការរិះគន់ និង មិនពេញចិត្ត យ៉ាងខ្លាំង ចំពោះកូនកំលោះ ដោយបានសរសេរថា «កូនកំលោះចិត្តខ្មៅ ម្នាក់នេះ បានធ្វើឲ្យនាង មានការឈឺចាប់យ៉ាងខ្លាំង ដោយសារតែ ភាពខ្វះទំនួលខុសត្រូវរបស់ខ្លួន ហើយបុរសម្នាក់នេះ គួរតែ ទទួលភាពឈឺចាប់ ឲ្យខ្លាំងក្លាបំផុត ទើបសាកសមនឹង ទង្វើអាក្រក់ របស់ខ្លួន។ គាត់គួរតែ មើលពីចរិកលក្ខណៈ របស់កូនក្រមុំ មិនមែនមុខមាត់នាង នោះទេ។ ប៉ុន្តែ ណាស់ហើយចុះ មនុស្សសម័យនេះគឺ តែងតែចាប់អារម្មណ៍លើ សម្រស់ និង មិនអើពើ អំពីតម្លៃ និង សីលធម៌ ដែលមាននៅក្នុងមនុស្សម្នាក់ៗ បន្តិចឡើយ។ ខ្ញុំសុំឲ្យព្រះជាម្ចាស់ នឹងនាំនាងជួបប្តីដែលល្អ ហើយស្រលាញ់នាង ជារៀងរហូត កុំឲ្យជួបមនុស្ស ដូចជាបុរសចិត្តខ្មៅនេះទៀត»៕

រូបតំណាង

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖  Mirror

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម