រវល់មើលទូរស្សន៍ ដេកផ្ទះគេមួយ យប់ ទុកជីដូន​ នៅផ្ទះម្នាក់ឯង ព្រឹកឡើង ប្រទះឃើញ អណ្តែតទឹក អូរស្លាប់

 
 

បន្ទាយមានជ័យ៖ យុវជនម្នាក់រស់នៅជាមួយជីដូនចាស់ រវល់មើលទូរទស្សន៍ជក់ភ្នែក ដេកលក់ ផ្ទះអ៊ុំ ទុកជីដូន ចាស់វង្វេង នៅផ្ទះម្នាក់ឯង លុះភ្លឺត្រឡប់ទៅផ្ទះវិញបាត់ មិនឃើញ ជីដូន ដើររក រហូតដល់ ម៉ោង៨ ទើបប្រទះឃើញ សពជីដូន អណ្តែតក្នុង ទឹកអូរខាង ក្រោយផ្ទះ ស្រែកឆោឡោ ផ្អើលអ្នក ស្រុកទាំងព្រឹក។

ការភ្ញាក់ផ្អើលឡើង នៅវេលា ម៉ោង ៨ព្រឹក ថ្ងៃទី ១៨ ខែវិច្ឆិការ ឆ្នាំ២០១៤ នៅក្នុងភូមិ អង្ករខ្មៅ ឃុំគយម៉ែង ស្រុក មង្គលបុរី ខេត្តបន្ទាយ មានជ័យ។

លោកវរសេនិយ៍ត្រី ស៊ី ឌី អធិការស្រុកមង្គលបុរី បានឲ្យដឹងថា ស្ត្រីចំណាស់រងគ្រោះឈ្មោះ ណាវ ចិន ភេទស្រី អាយុ ៨១ ឆ្នាំ  រស់នៅភូមិ កើតហេតុខាងលើ លោកបានបញ្ជា កម្លាំងចុះ ត្រួតពិនិត្យ នៅកន្លែង កើតហេតុ។

លោកបានបន្តថា បើតាមការបំភ្លឺរបស់ឈ្មោះ រ៉ុង រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិ កើតហេតុ ត្រូវជា ចៅ ជនរងគ្រោះ បានបំភ្លឺប្រាប់ សមត្ថកិច្ចថា កន្លងមកខ្លួនធ្លាប់មក ដេកជាមួយ ជីដូន (ជន រងគ្រោះ) នៅពេល យប់ លុះនៅថ្ងៃ កើតហេតុ ខ្លួនមិន បានមក ដេកជាមួយទេ ដោយរវល់ មើលទូរទស្សន៍ ផ្ទះអ៊ុំជក់ភ្នែក ដល់យប់ជ្រៅពេក ក៏ដេក លក់ទល់ភ្លឺ។ លុះព្រឹកឡើង ពេលមករក ជីដូននៅផ្ទះ រកមិនឃើញ ហើយ ក៏ទៅរកនៅ មាត់អូរក្រោយ ផ្ទះ ឃើញសព ជីដូននៅក្នុង ទឹកលង់ ទឹកស្លាប់ ក៏បានស្រែកឆោឡោ ផ្អើលអ្នកជិត ខាងមករោម មើល និងបានរាយការណ៍ ប្រាប់សមត្ថកិច្ច ឲ្យចុះមក ត្រួតពិនិត្យតែម្តង ។

លោកវរសេនិយ៍ទោ ស៊ី ឌី បានបញ្ជាក់ថា ដោយសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យ មិនមាន ស្លាក ស្នាមអ្វី គួរឲ្យ សង្ស័យ ជាអំពើ ឃាតកម្ម ឡើយ ហើយសមត្ថកិច្ច សន្និដ្ឋានថា សពខាង លើពិតជាបាន លង់ទឹកស្លាប់ ពិតប្រាកដមែន ហើយសមត្ថកិច្ច ក៏បានប្រគល់សព ទៅឲ្យសាច់ញាតិ រៀបចំពិធីបុណ្យ ទៅតាមប្រពៃណី ខ្មែរ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម