តារាសម្តែងថៃ មានសណ្តាន ចិត្តល្អ ខំបរិច្ចាគ ទឹកប្រាក់ផ្ទាល់ខ្លួន ឲ្យអ្នករើសសំរាម តែបែរជាត្រូវ គេបដិសេដ មិនទទួលយកទៅវិញ!
ថៃ ៖ នេះពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអ្នករើសសំរាមម្នាក់ បដិសេច មិនទទួលប្រាក់ឧបត្ថម្ភ ពីតារាសម្តែង ស្រី Panadda Wongphudee ហៅ "Boom" កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។
បុរសរូបនេះ មានឈ្មោះ Surat ជាអ្នករើសសំរាម ត្រូវបាន តារាសម្តែងថៃនាង Boom បរិច្ចាគ ទឹកប្រាក់ចំនួន ១,៥០០ ដុល្លារ និង ថែមទាំង ជួយមើលថែទាំង កូនស្រី ដែលបានសំរាក ក្នុងមន្ទីរពេទ្យកុមារ ដើម្បី ព្យាបាល ជំងឺដុះសាច់ដុំ នៅលើផ្ទៃមុខ ទៀតផង។
អ្វីដែលគួរឲ្យហួសចិត្តនោះ គឺ លោក Surat បានអរគុណ នូវទឹកចិត្ត សប្បុរសធម៌ របស់នាង ជាខ្លាំង ហើយ លោកបានប្រគល់លុយនោះ ទៅនាងវិញ និង និយាយថា នាងគួរតែយកប្រាក់ទាំងនេះ ទៅ បរិច្ចាគឲ្យ ប្រជាជនក្រីក្រ ទៅល្អជាង។
លោក Surat បាននិយាយថា «ខ្ញុំពេញចិត្ត នូវអ្វីដែលខ្ញុំមាន ដូចជា សេរីភាព , ការងារ , គ្រួសារ ដែលមានសុភមង្គល និង គ្មានបំណុល។ ខ្ញុំ មិនមែន ឆ្មើងឆ្មៃនោះទេ ហើយ ខ្ញុំអរគុណខ្លាំងណាស់ នូវសណ្តានចិត្តដ៏ល្អ របស់អ្នក ប៉ុន្តែ ខ្ញុំសុំបដិសេដ មិនទទួលយកលុយនេះទេ»។
លោកបានបន្ថែមថា លោកបានទទួល ប្រាក់ឧបត្ថម្ភ ពីសប្បុរសជនម្នាក់ ម្តងរួចមកហើយ ដែលពេលនោះ លោកបានយក លុយទាំងនោះ ទៅសងបំណុលគេ រួចអស់ ហើយ ដែលគុណដ៏ធំធេងមួយនេះ លោកមិនអាចភ្លេច ក្នុងជីវិត លោកឡើយ។
គួរបញ្ជាក់ផងដែរ លោក Surat ត្រូវបានដោះលែង ឲ្យចេញពីពន្ធធនាគារ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ពីព្រោះតែ សប្បុរសជន មិនស្គាល់ឈ្មោះម្នាក់ បានបង់ប្រាក់ពិន័យ ជំនួសលោក ដូច្នេះ លោក មិនចាំបាច់ ចំនាយពេល ៦៦៧ ថ្ងៃទៀត នៅក្នុងពន្ធធនាគារ ពីបទ លក់ ឌីសរឿងនិង ចម្រៀងចម្លង ដែលគាត់បានប្រមូលពី អេតចាយ៕
ប្រភព ៖ Lollipop
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!