យុុវជនពីរនាក់ ជិះម៉ូតូលឿនដូចហោះ គេចពីសមត្ថកិច្ចល្បាត ជួបគ្រោះថ្នាក់ ចរាចរណ៍ របួសធ្ងន់ទាំងពីរនាក់

 
 

រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ ជិះម៉ូតូលឿនដូចហោះ គេចខ្លួនពីកម្លាំង សមត្ថកិច្ចដែលជិះម៉ូតូ ល្បាតតាមមូលដ្ឋាន បណ្តាលឱ្យ ជ្រុលទៅបុក រឺុម៉កម៉ូតូដែល កំពុងបើកលើផ្លូវ ហើយម៉ូតូបានរេចង្កូត ទៅបុកជញ្ជាំង បន្ទប់ពិនិត្យពិគ្រោះ ព្យាបាលជម្ងឺ បណ្តាលឱ្យយុវជន ដែលបើកម៉ូតូបាក់ដៃស្តាំ ស្ទើរដាច់ចេញពីខ្លួន ចំណែកយុវជន ជិះពីក្រោយ បោកក្បាលបុកទៅនឹង ជញ្ជាំងថ្មបាក់ដៃឆ្វេង បែកក្បាលសន្លប់ នៅនឹងកន្លែង។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៣ រំលងអាធ្រាត្រ ថ្ងៃទី ១៩ វិចិ្ឆកា ២០១៤ នៅចំណុចមុខ បន្ទប់ពិនិត្យ ពិគ្រោះ ព្យាបាលជម្ងឺ តាមផ្លូវជាតិលេ១ ស្ថិតនៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

យុវជនរងរបួស បាក់ដៃស្ទើរដាច់ចេញពីគ្នា មានឈ្មោះ សៀង ឆៃលាប អាយុ១៨ឆ្នាំ រស់នៅក្នុង ខេត្តកោះកុង ចំណែកយុវជន រងរបួស បែកក្បាលសន្លប់ មិនស្គាល់អត្តសញ្ញាណ។

ប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH-2225 ដោយធ្វើដំណើរតាម ផ្លូវជាតិលេខមួយ ខណៈមកដល់ ចំណុចមុខវត្តចំប៉ា ក៏បានជួបទៅនឹង សមត្ថកិច្ចដែលកំពុង ជិះម៉ូតូល្បាត ពេលនោះសមត្ថកិច្ច មានការសង្ស័យ ក៏បានហៅយុវជន ពីរនាក់នោះឱ្យឈប់ តែយុវជនពីរនាក់នោះ មិនឈប់ បានបន្ថែមល្បឿន បើកគេចពីសមត្ថកិច្ច ដោយសមត្ថកិច្ច ដេញតាមពីក្រោយជាប់ ធ្វើឱ្យយុវជនរងគ្រោះ ភ័យក៏បើកម៉ូតូ ទៅបុករឺុម៉កម៉ូតូ ដែលកំពុងបើកលើផ្លូវ ហើយម៉ូតូបាន រេចង្កូតទៅបុកជញ្ជាំង បន្ទប់ពិនិត្យ ពិគ្រោះ ព្យាបាល ជម្ងឺ បណ្តាលឱ្យយុវជន ដែលបើកម៉ូតូ បាក់ដៃស្តាំស្ទើរ ដាច់ចេញពីគ្នា ចំណែកយុវជន ជិះពីក្រោយ បោកក្បាលបុកទៅនឹង ជញ្ជាំងថ្មបាក់ដៃឆ្វេង បែកក្បាលសន្លប់ នៅនឹងកន្លែងហេតុ។

ក្រោយពេលកើតហេតុ យុវជនរងគ្រោះទាំងពីរ ត្រូវសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម