ប្រជាពលរដ្ឋ ប្រទះឃើញ សព អណ្តែត ទឹក ស្ទឹងព្រែកត្នោត ខណៈចុះលើកសន្ទូច
ភ្នំពេញ៖ អ្នកភូមិព្រែកជ្រៃម្នាក់ បានប្រទះឃើញឃើញ សពអណ្តែកទឹកស្ទឹងព្រែកត្នោត បង្កការ ភ្ញាក់ ផ្អើល កាលពី វេលាម៉ោងជាង០៦ ព្រឹកថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅចំណុចក្នុង ផ្ទៃទឹក ស្ទឹងព្រែក ត្នោត ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ ខណៈដែលអ្នក ភូមិរូបនេះ ចុះលើកសន្ទូច។
បុរសឈ្មោះ នុត ឈុំ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងព្រែកជ្រៃ ផ្ទះនៅមាត់ស្ទឹងព្រែកត្នោតប្រាប់ឲ្យដឹងថា នៅវេលា ព្រឹកម៉ោង ប្រហែលជាង៦ គាត់បានចុះទៅ ក្នុងទឹកស្ទឹង លូកដៃ លើក សន្ទូច ដើម្បីយកត្រី ក៏ស្រាប់ ឃើញ ជាប់ដៃអាវសព បុរសម្នាក់ ដោយឃើញបែបនេះ គាត់មានការតក់ ស្លុតយ៉ាងខ្លាំង ក៏បាន បេះដៃ អាវសពនោះចេញពីសន្ទូច របស់គាត់ ហើយសពក៏ អណ្តែតបន្ត ទៅមុខទៀត តែអណ្តែត មិន ឆ្ងាយនោះទេ គឺទៅជាប់ ផ្លែសន្ទូច អ្នកនៅខាង ក្រោមបន្តទៀត។ លុះដល់វេលាម៉ោង១១ និង ៣០ នាទី ថ្ងៃត្រង់ ក៏មានអ្នក ភូមិម្នាក់ ផ្សេងទៀត បាន រាយការណ៍ ប្រាប់ សមត្ថកិច្ច មូលដ្ឋាន ឲ្យចុះមក ពិនិត្យ។
ដោយឡែកលោក ឈឹម រ៉ា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ក៏បានឲ្យដឹងថា សពមិនត្រូវបាន គេស្គាល់ អត្តសញ្ញាណ នោះទេ មានសម្បុរ ខ្មៅស្រអែម ពាក់អាវក្រឡា ពណ៌ខ្មៅ និងស្លៀក ខោខ្លី មានកម្ពស់ប្រហែល ១ម៉ែត្រ៦០។
លោកនាយប៉ុស្តិ៍ដដែល ប្រាប់បន្តថា មុនពេលកើតហេតុ កាលពីអំឡុង២ថ្ងៃមុន អ្នកភូមិម្នាក់ បានឃើញ បុរស រងគ្រោះនេះ គាត់អង្គុយនៅ ខាងជើងស្ពានបាគូ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ដង្កោឯ ណោះ ឃើញដូច្នោះ អ្នកភូមិខ្លះ ក៏ឲ្យបាយ ហូប អ្នកភូមិខ្លះ ឲ្យលុយគាត់ តែបុរស រងគ្រោះរូបនេះ គាត់មិន យកអ្វីទាំងអស់ បាយក៏មិនហូប។
លោក ឈឹម រ៉ា ក៏បានឲ្យដឹងទៀតថា អ្នកភូមិបានសួរនាំគាត់ដែរ ហើយគាត់បានប្រាប់អ្នកភូមិថា គាត់មក ពីខេត្ត តាកែវ ហើយមើល ទៅ បុរសរងគ្រោះរូបនេះ ហាក់បីដូចជាមាន វិប្បតិ្ត អ្វីមួយ។ ស្រាប់តែ កាល ពីថ្ងៃទី១៧ ខែវិចិ្ឆកា ក៏បាត់ បុរសរងគ្រោះ រូបនេះ ទើបមាន ការភ្ញាក់ផ្អើល នៅពេលដែល អ្នកភូមិ ប្រទះឃើញ អណ្តែត ទឹកស្ទឹងព្រែក ត្នោត ហើយអ្នកភូមិ ដែលគាត់បាន ឃើញបុរស រងគ្រោះ នេះ ក៏បានចូលរួម បំភ្លឺប្រាប់ សមត្ថកិច្ចថា ពិតជាបុរស រូបនោះមែន។
ក្រោយមក សមត្ថកិច្ចបច្ចេកទេសខណ្ឌដង្កោ ក៏បានស្រង់សពដឹកតាមរថយន្តទៅ តម្កល់ទុក រង់ចាំ សាច់ញាតិ នៅឯវត្តឫស្សីសាញ់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!