ក្តុកក្តួលអារម្មណ៍! ទោះបីដឹងថា កូនប្រុសតូច មិនអាចរស់នៅ បានយូរក៏ដោយ ឪពុកម្នាក់នេះ នៅតែធ្វើឲ្យ រូបគេភ្ញាក់ផ្អើល (វីដេអូ)
បរទេស៖ មានបុរសម្នាក់ បានធ្វើឲ្យ កូនប្រុសតូច រំភើបយ៉ាងខ្លាំង ក្នុងថ្ងៃខួបកំណើត របស់គេ ទោះបីជាដឹងថា កូនប្រុសរបស់គាត់ មិនអាចរស់នៅ ជាមួយគ្នា បានយូរក៏ដោយ។
លោក Mike Wilson បានកម្មង់ទិញ ឈុតសំលៀកបំពាក់ ជាមនុស្សពីងពាង ដើម្បីធ្វើឲ្យ កូនប្រុសរបស់គាត់ មានភាពសប្បាយរីករាយ ក្នុងថ្ងៃ ខួបកំណើត ក្នុងអាយុ៥ឆ្នាំ។ ប៉ុន្តែជាអកុសល ក្មេងប្រុសនោះ គឺមានជម្ងឺ ដុះដុំសាច់ ក្នុងខួរក្បាល ដែលរូបគេ មានពេលរស់នៅ ជាមធ្យម ត្រឹម១ ឆ្នាំទៀត តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ បើតាមការរៀបរាប់ របស់លោក Mike ដែលសរសេរខាងក្រោម វីដេអូក្នុងយូធូបថា "ខ្ញុំបានតែងខ្លួន ជាមនុស្សពីងពាង ដូច្នេះខ្ញុំ អាចធ្វើឲ្យ កូនសំណព្វ របស់ខ្ញុំសប្បាយចិត្តបាន ទោះបីជារូបគេ មានជម្ងឺនៅ ក្នុងខ្លួនក៏ដោយ ខ្ញុំនៅតែរក្សារូបគេជានិច្ច ហើយខ្ញុំពិតជា មានមោទន ភាពណាស់ ដែលអាចធ្វើរឿងទាំងនេះ សម្រាប់រូបគេ"។
ចង់ដឹងថា នៅពេលឪពុករបស់ក្មេងប្រុសនោះ ធ្វើជាមនុស្សពីងពាងបែបនេះ តើរូបគេ មានប្រតិកម្ម យ៉ាងណាដែរ តោះទស្សនាវីដេអូ ទាំងអស់គ្នា៖
ប្រភព Stomp
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!