រនាំងវណ្ណៈបង្ខំ គូស្នេហ៍វៀតណាម លេបថ្នាំ បញ្ចប់ជីវិត ទាំងខ្លួនកាយ ក្រសោប ឱបគ្នាយ៉ាងស្អិតល្មួត

 
 

ពោធិ៍សាត់៖ ស្នេហាដ៏ស្មោះស្ម័គ្រ ផុសចេញពីក្រអៅបេះដូង កំលោះក្រមុំ ជនជាតិវៀតណាម មួយគូ រស់នៅ លើផ្ទៃ បឹងទន្លេសាប បានឈាន ដល់ការ លេបថ្នាំបញ្ចប់ជីវិត ទាំងពីរ នាក់ ក្នុងថ្ងៃ ខែឆ្នាំតែ មួយ បន្ទាប់ក្តីស្នេហ៍ ដែលតាក់តែង កំណត់ដោយ ធម្មជាតិ ប្រែប្រួលជា ឥតន័យ ព្រោះជញ្ជាំងរនាំង វណ្ណៈ របស់អ្នក មានគុណជនជាតិ វៀតណាម ចិត្ត ឃោរឃៅ គ្មានក្តីមេត្តា។

សពគូស្នេហ៍វ័យក្មេងជនជាតិវៀតណាម ផ្ញើជីវិតលើដែនទន្លេសាបរបស់កម្ពុជា ត្រូវបាន ប្រជានេសាទ ប្រទះឃើញ នៅម៉ោង ១២កណ្តាល អាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅលើទូកក្នុង ព្រៃរបោះ លើផ្ទៃ បឹងទន្លេសាប ស្ថិតក្នុងភូមិ កោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទាំងរូប កាយឱបគ្នាយ៉ាងស្អិតល្មួត បេះស្ទើរ មិនរបេះ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសស្មោះស្នេហ៍ ឈ្មោះ ប៊ុន ហាង អាយុ ២០ឆ្នាំ រីឯនារីចិត្ត ស្ម័គ្រភក្តី មានឈ្មោះ វិន ធី ថរ អាយុ ១៨ឆ្នាំ។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច បានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងនេះ បានចាប់ចិត្ត ស្រឡាញ់ ប្រតិព័ទ្ធ ជាមួយគ្នា អស់រយៈ មួយឆ្នាំមកហើយ ប៉ុន្តែឪពុកម្តាយមិនបំពេញបំណង របស់ពួកគេ ឡើយ ព្រោះតែវណ្ណៈខុសគ្នា។

សមត្ថកិច្ចបានបន្តថា ដោយសារភ្លើងស្នេហ៍ ដែលបានបង្កាត់ និងឆាបឆេះរយៈពេលមួយ ឆ្នាំកន្លង មកនេះ ប្រែជា អស់ន័យ ព្រោះតែ ជញ្ជាំងវណ្ណៈនោះ បុរសបេះដូងស្មោះ និងនារី ចិត្តស្ម័គ្រ ភក្តី បាននាំគ្នា អុំទូក ចូលទៅក្នុង ព្រៃរបោះ ហើយនាំគ្នាលេប ថ្នាំទាំងពីរនាក់តែម្តង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម