ក្រុម​ចោរ​​៦នាក់ ចូល​ប្លន់ ​ផ្ទះជាងមាស​ យក ​លុយ​អស់​ ១០ម៉ឺនរៀល និង ​ប្លាទីន​៥ជី ​

 
 

ខេត្តកំពង់ចាម ៖ ចោរមួយក្រុម មានគ្នា៦នាក់ ប្រដាប់ដោយអាវុធ AK ចំនួន ២ដើម បានធ្វើ សកម្មភាព ចូលប្លន់ ផ្ទះជាងមាស មួួយកន្លែង ព្រមទាំង បាញ់ ចំនួន២គ្រាប់ តែមិនបណ្តាល ឱ្យត្រូវរងរបួស អ្នកណាម្នាក់ ឬបាត់បង់ អាយុជីវិត នោះទេ ដែលហេតុការណ៍ នេះកើតឡើង កាលពី វេលាម៉ោង ០៦ល្ងាច ថ្ងៃទី១៧ វិច្ឆិកា ២០១៤ ស្ថិតនៅ ភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះហែម សារី អាយុ៣៥ឆ្នាំ ត្រូវចោរ ចាប់ចង ស្លាបសេក វាយដំទាត់ធាក់ ដោយប្លន់បាន គ្រឿង អលង្ការទម្ងន់៥ជី, លុយ១០ម៉ឺនរៀល, ទូរស័ព្ទដៃ១គ្រឿង ព្រមទាំងរបស់ របរមួយចំនួនទៀត ហើយនាំគ្នាគេចខ្លួន បាត់តាមវាលស្រែ ក្រោយផ្ទះ ។ 

ប្រភពពីស្ត្រី ឈ្មោះឈាវ ចន្ថាត អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ប្រាប់ឱ្យដឹងថា នៅពេលមុនកើតហេតុ គាត់បាននាំកូនៗ ២នាក់មកអង្គុយលេង ក្រោមផ្ទះរបស់ ឪពុកបង្កើតឈ្មោះ ឈាវ ឆុំ អាយុ៧៧ឆ្នាំ ដែលស្ថិត នៅចំហៀងផ្ទះរបស់គាត់ ។ លុះពេលល្ងាចថ្ងៃខាងលើ  ស្របពេល ដែល ប្អូនស្រីគាត់ម្នាក់ កំពុងតែឈរ ងូតទឹកពាងខាងមុខផ្ទះ ត្រូវចោរយក កាំភ្លើងអាការ មកភ្ជង់គំរាម មិនឱ្យស្រែកនោះទេ ខណៈពេល ឃើញ បែបនេះ  គាត់ក៏ប្រញាប់ដើរ ទៅមើលឃើញប្តី ត្រូវបានចោរចងស្លាបសេក ។

រំពេចនោះគាត់ បានប្រឹងរត់ចេញទៅ ក្រៅផ្ទះឆ្ងាយគ្រាន់ ក៏ស្រែកហៅ អ្នកភូមិឱ្យជួយ គ្រានោះមាន ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះ ខ្លះមានកាន់ ព្រនង់ កាំបិត ពូថៅ នៅក្នុងដៃ ព្រងព្រាត តែមិនមាន អ្នកណាម្នាក់ហ៊ាន ចូលមកជួយទេ ព្រោះតែចោរ មានអាវុធនៅក្នុងដៃ បន្ទាប់មកចោរ បានបណ្តើរប្តីគាត់ ចេញទៅក្រៅផ្ទះ និងបាននាំទៅ ក្រោយផ្ទះដល់ កន្លែងស្ងាត់ ក៏ដោះលែង ប្តីគាត់ឱ្យមកផ្ទះវិញ ៕



ទិដ្ឋភាពនៅផ្ទះកើតហេតុ និង សមត្ថកិច្ចកំពុងធ្វើការសាកសួរ

បុរសជាម្ចាស់ផ្ទះរងគ្រោះ និង ក្បាលគ្រាប់បន្សល់នៅកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម