ផ្ទុះ​វិវាទ​រវាង ​គ្រួសារ​អ្នក​ស្លាប់​ និង ​គ្លិនិក​វិសាល​សុខ​​

 
 

រាជធានីភ្នំពេញ ៖ រឿងក្តីប្តឹងប្តល់ គ្នាដ៏ក្តៅគគុកមួយ បានកើតឡើង នៅមន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ស្ថិតនៅ តាម បណ្តោយវិថី មុនីរ៉េត សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសារ តែក្រុម គ្រួសារសព កើត ទុក្ខមិន សុខ ចិត្ត ចោទថា ក្រុមគ្រូពេទ្យ ព្យាបាលអ្នកជំងឺ បណ្តាល ឱ្យស្លាប់ កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី១៧ វិច្ឆិកា ។ បុរសដែលស្លាប់ នៅ ក្នុងមន្ទីរ ពហុព្យាបាល ខាងលើនេះ ឈ្មោះ ឈុន សៅលី អាយុ៥០ឆ្នាំ មានទីលំនៅ ផ្ទះលេខ៦z ផ្លូវលេខ619 សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ជាអ្នកលក់ដូរ នៅផ្សារដើមគ ។

បើតាមក្រុមគ្រួសារ សពជាច្រើននាក់ រៀបរាប់ថា ដំបូងអ្នក ជំងឺឈ្មោះឈុន សៅលី មានអាការចុកពោះ និងឈឺ ចង្កេះទ្រាំ លែងបាន ទើបក្រុមគ្រួសារនាំ យកមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល នៅវេលាម៉ោង ២ទៀបភ្លឺ ។ នៅក្នុង បន្ទប់សង្គ្រោះ បន្ទាន់នៃមន្ទីរ ពហុព្យាបាល ខាងលើ ក្រុមគ្រូពេទ្យ ព្យាបាល ដោយប្រើថ្នាំ និងចាក់ សេរ៉ូមទៀត ប៉ុន្តែ ស្ថានភាពអ្នកជំងឺ គឺមិនធូរស្រាល ឡើយ ហើយរហូតដល់ វេលាម៉ោង៥ភ្លឺ ក៏ស្លាប់ ជាហេតុធ្វើឲ្យក្រុម គ្រួសារកើត ទុក្ខមិនសុខចិត្ត រហូត ប្តឹងទៅ សមត្ថកិច្ចជំនាញ ឱ្យចុះពិនិត្យ ធ្វើកោសល្យវិច័យ ។

អ្វីដែលធ្វើឱ្យក្រុម គ្រួសារសពកាន់ តែមិនអស់ចិត្តនោះ គឺមុនពេលស្លាប់អ្នក ជំងឺរូបនេះបានជិះ ម៉ូតូជា មួយកូន ប្រុសធ្វើ ដំណើរមក មន្ទីរពេទ្យ ហើយនិយាយស្តី កោកៗជាមួយកូនចៅ ប៉ុន្តែក្រោយពេល គ្រូពេទ្យចាក់ថ្នាំ ហើយ ស្រាប់ តែអ្នក ជំងឺបាត់មាត់ បាត់ករហូត ស្លាប់ចោលប្រពន្ធនិងកូន ។ ក្រុមគ្រួសារ បានចោទ ប្រកាន់ក្រុមគ្រូពេទ្យថា មានចេតនា បំភ្លៃ សម្បក ដបថ្នាំ ដែលបានចាក់ មុនពេលស្លាប់ ។ ជុំវិញរឿងរ៉ាវក្រុម គ្រូពេទ្យនៃមន្ទីរ ពហុព្យាបាល និង សម្ភពវិសាល សុខ រងការ ប្តឹងថា ព្យាបាលអ្នកជំងឺ ខុសបច្ចេកទេសនោះ តំណាងមន្ទីរ ព្យាបាលខាង លើបាន មាន ប្រសាសន៍ថា អ្នកជំងឺ ពេល ចូលដល់មន្ទីពេទ្យ គឺគាត់មានអាការ ធ្ងន់ខ្លាំងណាស់ ចង្វាក់បេះដូងគាត់ ទាបខ្លាំង រហូតគ្រូពេទ្យឲ្យ ប្រពន្ធសពផ្តិតមេដៃ នៅចំពោះមុខ គ្រូពេទ្យមុនពេល គ្រូពេទ្យចាប់ផ្តើមសង្គ្រោះ។

បើក្រុមគ្រូពេទ្យ មិនគោរពក្រម សីលធម៌ពេទ្យទេ គឺគ្រូពេទ្យមិន ជួយសង្គ្រោះ អ្នកជំងឺខាងលើនេះឡើយ ព្រោះដឹង ថា មិនសង្ឃឹមជួយសង្គ្រោះបានទេ តែគុណធម៌ គ្រូពេទ្យគឺ ត្រូវតែសង្គ្រោះ ទោះបីជាជា ស្ថានភាពអ្នកជំងឺ បែបណា ក៏ដោយ។ រីឯការព្យាបាលអ្នក ជំងឺខាងលើ គឺគ្រូពេទ្យបានប្រើ ថ្នាំត្រឹមត្រូវ តាមវេជ្ជបញ្ជា ដូច្នេះរូបលោក មិនសម មាន រឿងប្តឹង ប្តល់ គ្នា ជាមួយ ក្រុមគ្រួសារសពឡើយ ហើយបើ សាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ច ជំនាញ រក ឃើញថា ក្រុមគ្រូ ពេទ្យ លោកមាន កំហុសបច្ចេកទេស ណាមួយច្បាស់លាស់ សូមដាក់គុកលោក ចុះ។ នេះគឺជា ការអះអាងរបស់ ប្រធាន មន្ទីរពហុ ព្យាបាលខាងលើ ។ តំណាងគ្រូពេទ្យ ដដែលបានបញ្ជាក់ថា អ្នកជំងឺខាងលើនេះ គឺមានជំងឺ Infactus du Myocande (ដាច់សរសៃ ឈាមបេះដូង) ជាហេតុធ្វើឲ្យ សម្ពាធ ឈាមទាប មិនអាចជួយ សង្គ្រោះបាន ។

ប្រភពព័ត៌មាន ក្រៅផ្លូវការបានបង្ហើបថា ក្រុមគ្រួសារសព បានព្រមទទួល យកសំណងនៃការ ប្តឹងប្តល់ខាង លើនេះ ចំនួន ៥ពាន់ដុល្លារ ដើម្បីបញ្ចប់វិវាទ ដោយ មានការដឹងឮពី សមត្ថកិច្ចជំនាញ និងមន្ត្រីសាលា ដំបូងរាជធានី ភ្នំពេញ ផងដែរ ។ ប៉ុន្តែបញ្ហានេះ ត្រូវបានតំណាង មន្ទីរពេទ្យបង្ហើបថា គឺខាងមន្ទីរពេទ្យ ចូលបុណ្យជា មនោស ញ្ចេតនា ចំនួន៤០០ដុល្លារតែ ប៉ុណ្ណោះ ព្រោះមន្ទីរពេទ្យ គ្មានកំហុស អ្វីជាមួយនឹងការ ស្លាប់របស់ អ្នកជំងឺនោះ ទេ ហើយបញ្ហានេះ បើក្រុមគ្រួសារកើត ទុក្ខមិនសុខចិត្តប្តឹងក៏ប្តឹងទៅ ចុះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម