លេចចេញ វីដេអូដ៏កម្រ បង្ហាញពី យន្តហោះម៉ាឡេស៊ី MH17 ត្រូវបាញ់ទម្លាក់ (វីដេអូ)
អ៊ុយគ្រែន៖ នេះជា វីដេអូគួរ តក់ស្លុតថ្មីមួយ ត្រូវបានល្បី និងផ្សព្វផ្សាយ ក្នុងសារព័ត៌មានជាច្រើន បានបង្ហាញពី សកម្មភាពភ្លាមៗ បន្ទាប់ពី យន្តហោះ ម៉ាឡេស៊ី MH17 ត្រូវបានបាញ់ធ្លាក់ ដែល បានបង្ហាញថា យន្តហោះនេះ បានធ្លាក់ តែចម្ងាយ ប៉ុន្មាន ម៉ែត្រប៉ុណ្ណោះពី ផ្ទះប្រជាជន ក្នុងតំបន់។
សកម្មភាពក្នុង វីដេអូដ៏កម្រ នេះ ត្រូវបាន ថតដោយ ប្រជាជន ក្នុងតំបន់ រស់នៅក្នុង ភូមិ Harbove មួយ ក្នុងប្រទេស អ៊ុយគ្រែន ដែល បាន បង្ហាញ ពី ប្រតិកម្មនិង ការភ្ញាក់ផ្អើលឆោរឡោរ របស់អ្នកភូមិ ក្រោយពីយន្តហោះMH17 ទើប បានធ្លាក់ កាលពីរសៀលថ្ងៃ ១៧ កក្កដា នៅជិត ផ្ទះរបស់ ពួកគេ ។
រូបភាពៈ សកម្មភាពអ្នកភូមិ ពេលឃើញយន្តហោះទើបនឹងបានធ្លាក់
តាមរយៈរូបភាព ក្នុងវីដេអូបង្ហាញ ថា មនុស្សជាច្រើនបាន ស្រែកនិងមានអ្នកខ្លះ យំផង ខណៈ អ្នកភូមិខ្លះ ក៏បាន យកធុងទឹក មានពន្លត់ ភ្លើងផងដែរ ។ បើតាមវីដេអូនេះ ដំបូង អ្នកភូមិ បានគិតថា យន្តហោះដែលធ្លាក់ អាចជាយន្តហោះ យោធា អ៊ុយគ្រែន ត្រូវបានបាញ់ធ្លាក់ ។
ក្នុងនោះបើតាមប្រភព ព័ត៌មាន បានឲ្យដឹងថា ក្នុងវីដេអូ អ្នកភូមិ បានសួរគ្នាថា តើមាន យន្តហោះទីពីរ បានធ្លាក់ឬយ៉ាងណា ដោយសារតែ ឃើញកំទេចកំទី ដ៏ច្រើន ប៉ុន្តែ អ្នកភូមិដូចគ្នា ដែលឃើញផ្ទាល់ភ្នែក បាននិយាយប្រាប់ ថាគឺមានតែយន្តហោះ មួយប៉ុណ្ណោះដែលបានធ្លាក់។ ខណៈនោះក៏ មានអ្នកភូមិ ម្នាក់ទៀត ក៏បាន លឺសួរជាសំណួរ ថា តើ អ្នកបញ្ជា យន្តហោះនៅឯណា ?
ប្រភពដដែល បានឲ្យដឹងថា អ្នកភូមិ សួររក អ្នកបញ្ជាយន្តហោះ ដោយសារតែ មុនពេល យន្តហោះMH17 ធ្លាក់ គឺពួកក្រុម ឧទ្ទាមអ៊ុយគ្រែន តែង តែចាប់ អ្នកបញ្ជា យន្តហោះ នៅពេលពួកគេ បានបាញ់យន្តហោះ យោធា ណាមួយធ្លាក់ ហើយ ឃុំឃាំង អ្នកបញ្ជាយន្ត ហោះធ្វើជា អ្នកទោស ទៀតផង ៕
មកទស្សនាវីដេអូខាងក្រោមនេះ៖
អត្ថបទទាក់ទង៖
- វីដេអូ៖ សាកសព ជនរងគ្រោះ យន្តហោះ MH17 ដេករណូករណែល ពេញដី គួរឲ្យអាណោចអាធម៌
- វីដេអូភស្តុតាង៖ អាវុធបាញ់ យន្តហោះ MH17 ធ្លាក់ ត្រូវបានដឹក ត្រឡប់ទៅកាន់ រុស្ស៊ីវិញ
ប្រភព Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!