ប៊ុត សីហា ថ្លែង​អំណរគុណ ​ទស្សនិកជន ​ដែលគាំទ្រ ​រូបគេ​ ឲ្យលើក​ពាន The Voice Cambodia ក្នុង​រដូវ​កាល ​ទី​១

 
 

រាជធានីភ្នំពេញ៖បេក្ខជន ប៊ុត សីហា មកពីខេត្តកំពង់ស្ពឺ បានក្លាយជាម្ចាស់ ជ័យលាភីកម្មវិធី ប្រឡងចម្រៀង The Voice Cambodia ក្នុងរដូវកាល ទី១នេះ បន្ទាប់ពីធ្វើការ ប្រកួតប្រជែងយ៉ាង ស្វិតស្វាញពី បេក្ខជន៣រូបផ្សេង ទៀត ដែលសុទ្ធសឹង មានសមត្ថភាព ប្រហាក់ប្រហែលគ្នា ។

កម្មវិធី ទូរទស្សន៍ លេខ១របស់ ពិភពលោក The Voice Cambodia  បានបិទបញ្ចប់ នៅរដូវកាលទី១ របស់ខ្លួន កាលពី រាត្រី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមវត្តមានរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកស្រី ដោយ នៅក្នុងនោះមាន បេក្ខជន ចំនួន៤រូប បានធ្វើការ ប្រកួតប្រជែងក្នុង វគ្គផ្តាច់ព័ត្រនេះ ។ បេក្ខជនទាំង៤ រូបរួមមាន បេក្ខនារី ចំរើន សុភ័ក្ត្រ នៅរាជធានីភ្នំពេញ បេក្ខជន សយ រតនៈ មកពីខេត្តកំពង់ឆ្នាំង បេក្ខជន ឃុន វត្ថា មកពីខេត្ត ព្រៃវែង និងបេក្ខជន ប៊ុត សីហា មកពី ខេត្តកំពង់ស្ពឺ ។ ប៊ុត សីហា បានយកឈ្នះ បេក្ខជនបីរូប ផ្សេងទៀត ក្រោយការ តស៊ូដំណាក់ការ ចុងក្រោយយ៉ាង ក្ដៅគគុក  ហើយមុនពេល ដែលឈាន មកដល់វគ្គ ចុងក្រោយនេះ បេត្ខជន ទាំង៤រូប គឺតម្រូវឲ្យបកស្រាយ ចម្រៀងចំនួន២បទរៀងៗខ្លួន ក្នុងនោះមានបទ Slow មួយបទ និង បទញាក់មួយបទ ។
ប៊ុត សីហា បានឡើងបក ស្រាយបទ Slow មានចំណងជើង ថា “ស្រឡាញ់បងគ្មានអនាគតទេ” និងបទញាក់ “គ្មានអូនបងនៅជាបង” ដែលបានធ្វើឲ្យ ទស្សនិកជនមាន ការគាំទ្រយ៉ាងខ្លាំង ហើយមួយចំនួនទៀត បានប្រៀប ធៀបសម្លេងរបស់ បេក្ខជនរូបនេះ ស្រដៀងទៅនឹង តារាចម្រៀង លំដាប់ កំពូលគឺលោក ខេមរះ សិរីមន្ត ។

ការបង្ហាញ ទេពកោសល្យ លើបទចម្រៀងទាំងពីរ បទនេះ ប៊ុត សីហា ត្រូវបានប្រិយមិត្ត បោះឆ្នោតក្លាយ ជាម្ចាស់ ជ័យលាភី The Voice Cambodia ឆ្នាំដំបូងនេះតែម្ដង ក្នុងចំណោម លក្ខខណ្ឌ បោះឆ្នោតទាំង៣ លក្ខខណ្ឌ ។

ជាមួយនឹងក្តី រំភើបដោយ មិននឹកស្មានដល់នេះ ប៊ុត សីហា បានសម្តែងទឹកចិត្ត សប្បាយ រីករាយនិយាយ ស្ទើរ មិនចេញ និងបានថ្លែងអំណរគុណ ដល់ទស្សនិកជន ដែលបានគាំទ្រ ទឹកដមសម្លេង របស់ លោក ឲ្យជាប់ក្នុង ការប្រឡង ចម្រៀងលំដាប់ថ្នាក់ ពិភពលោកមួយនេះ ។

ទន្ទឹមគ្នានោះពិធីករ ប្រចាំកម្មវិធីបាន ចូលរួមសម្តែង ការអបអរសាទរ ដល់ ប៊ុត សីហា ផងដែរដោយបាន ថ្លែងការកើត សរសើរដល់ បេក្ខជនរូបនេះ ដែលមានការតស៊ូ ក្នុងជីវិតដោយព្យាយាម ជិះកង់ មកដាក់ពាក្យប្រឡង ខណះពេល ដែលមុនក្លាយជាម្ចាស់ជ័យលាភី បេក្ខជនរូបនេះ ក៍ទទួលរងនូវទុក្ខធ្ងន់ ដោយសារឪពុកបាន ទទួលមរណះ ភាពផងដែរ ។ ជាមួយ ជ័យលាភី នេះយុវជន មកពីខេត្តកំពង់ស្ពឺ រូបនេះ ទទួលបាន ទឹកប្រាក់ចំនួន ១០០លានរៀល និងក្លាយ ជាតារា ចម្រៀង ចុះកុងត្រា ជាមួយ ផលិតកម្ម រស្មីហង្សមាស រួមទាំងក្លាយ ជាសមាជិក របស់កម្មវិធី The Voice ពិភពលោក ថែមទៀតផង ។ ក្រៅពី នេះ ម្ចាស់ជ័យ លាភីនៅ ទទួលបានរង្វាន់ ម៉ូតូហុងដា ២០១៥ ចំនួន១គ្រឿង និងស្រាបៀកម្ពុជា ចំនួន២០ កេស ខណះពេល ដែលមិន បានជាប់ជ័យ លាភីវិញ ក៏ទទួលបាន ម៉ូតូហុងដា ម្នាក់មួយគ្រឿង ស្រាបៀកម្ពុជា ២០កេស បូករួមនឹងទឹកប្រាក់ចំនួន ១០០០ដុល្លារ សហរដ្ឋអាមេរិក ពីកម្មវិធីផងដែរ ៕


រូបថតពី The Voice Cambodia

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម