ជនបរទេស ២នាក់ ចូលលួចបំណែក រាងកាយទារក ក្នុងសារមន្ទីរ វេជ្ជសាស្ត្រ និង មកលាក់ខ្លួននៅ ប្រទេសកម្ពុជា
ថៃ៖ សារមន្ទីរ វេជ្ជសាស្ត្រ Siriraj របស់ប្រទេសថៃ ដែលមាន ដាក់តាំងនូវ បំណែករាងកាយ និង សរីរាង្គផ្សេងៗ របស់មនុស្ស ជាពិសេសទារក ដែលបានបាត់បង់ជីវិត កំពុងតែមានការ ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែបំណែកខ្លះនៃ រាងកាយដែលបានដាក់តាំង ត្រូវបានគេលួច។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានបុរសជនជាតិ អាមេរិក២នាក់ បានចូលទៅក្នុង សារមន្ទីរវេជ្ជសាស្ត្រ Siriraj និងបានលួចយក បំណែករាងកាយមនុស្ស ពីក្នុងសារមន្ទីរទៅជាមួយ។ បំណែករាងកាយ ដែលពួកគេ បានលួចយកទៅមានដូចជា ជើងទារក, បេះដូងមនុស្ស, និងស្បែក។
ជាមួយគ្នានេះដែរ ទោះបីជាមាន ការអះអាងថា ជនបរទេស២នាក់នោះ បានលួចយកសរីរាង្គ ទាំងនោះចេញពី ក្នុងសារមន្ទីរយ៉ាងណាក្តី ប៉ុន្តែនៅក្នុងវីដេអូ ដែលបានមកពី កាមេរ៉ាសុវត្ថិភាព គឺគេមិនបានឃើញ ជនបរទេសនោះ យកសរីរាង្គណាមួយ ចេញនោះទេ។ ទាក់ទងនឹងករណី បាត់សរីរាង្គមនុស្សនេះដែរ ប៉ូលីសកំពុងតែ ធ្វើការស៊ើបអង្កេតបន្ត ដើម្បីរកឲ្យឃើញថា ជនសង្ស័យបានលាក់ សរីរាង្គទាំងនោះ នៅក្នុងកាបូបរបស់គេ ឬក៏បាន សូកប៉ាន់ បុគ្គលិកនៅទីនោះ ដើម្បីយកចេញ។
យ៉ាងណាមិញ គេក៏បានរកឃើញ និង ឃាត់ខ្លួនបុរស ២នាក់ ដែលបានព្យាយាម ដឹកជញ្ជូនបំណែក នៃរាងកាយទាំងនោះ ត្រលប់ទៅកាន់ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកវិញ ដោយពួកគេបាន ធ្វើដំណើរមកកាន់ ប្រទេសកម្ពុជា ដើម្បីលាក់ខ្លួន មុននឹងធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក៕
ខាងក្រោមនេះ គឺជាសរីរាង្គមនុស្ស ដែលបានដាក់តាំងបង្ហាញ នៅក្នុងសារមន្ទីរវេជ្ជសាស្ត្រ Siriraj៖
សាកសពទារក
សរីរាង្គខាងក្នុងរបស់មនុស្ស
ដៃមនុស្សដាច់ពាក់កណ្តាល មានស្នាមសាក់
ក្បាលមនុស្សដែលដាច់ ក្រោយគ្រោះថ្នាក់ចរាចរណ៍
លលាដ៍ក្បាលមនុស្ស
សាកសពទារកខ្លួនមួយ ក្បាល២ ដែលមានសរីរាង្គខាងក្នុង តែមួយ
ប្រភព៖ Coconuts Bangkok
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!