ចង-ក សម្លាប់ខ្លួន ក្នុងបន្ទប់ជួល មិនដឹងមូលហេតុ នៅសង្កាត់ ទួលស្វាយព្រៃ១

 
 

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ខណ្ឌចំការមន កំពុងធ្វើការ ពិនិត្យមូលហេតុ នៃសព្វបុរសម្នាក់ ដែលដេកស្លាប់ ក្នុងបន្ទប់ជួល លើលេខ២៨១ ផ្លូវ១៦៣ ក្រុម៤៦ សង្កាត់ ទួលស្វាយព្រៃទី១។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវ បានប្រទះឃើញ ចង-កសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ មន្ត្រីនគរបាល បានបន្តថា ជនរងគ្រោះឈ្មោះ ហេង ចាន់ដារិទ្ឋ អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកចំប៉ា ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរ ជាងសំណង់។

ទាំងសមត្ថកិច្ច និងអ្នកភូមិ នៅមិនទាន់ដឹង មូលហេតុពិតប្រាកដ នៃការស្លាប់នេះ នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ខណៈបាត់មិន ឃើញជនរងគ្រោះ ទៅធ្វើការងារ១ថ្ងៃ មិត្តភ័ក្តិក៏បានមករក ក៏ឃើញបិទទ្វារផ្ទះ រួចក៏ឆ្កេះបើកបង្អួចមើល ក៏ឃើញជនរងគ្រោះ ចង-កសម្លាប់ ខ្លួននៅក្នុង បន្ទប់តែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម