ញាក់សាច់! សាលានៅចិន ឲ្យសិស្សជាង ៣ពាន់នាក់ មកប្រលង កណ្តាលវាល ហើយគ្រូអនុរក្ស កាន់សុទ្ធតែ កែវយឹត!
ចិន៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនបាន ភ្ញាក់ផ្អើលទៅនឹង រូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពី ទិដ្ឋភាពរបស់សិស្ស ជាច្រើនពាន់នាក់ ត្រូវបានសាលា ដាក់ឲ្យមកអង្គុយ ប្រលង នៅទីធ្លាខាងក្រៅ ដោយទាំងមាន គ្រូអនុរក្ស ប្រើប្រាស់កែវយឹត ដើម្បីត្រួតពិនិត្យ ទៀតផង។
យោងតាមប្រភព ព័ត៌មានបានឲ្យ ដឹងថា វិធីសាស្ត្ររៀបចំ ការប្រលងដែល កម្រនឹងបានឃើញ មួយនេះគឺមាន នៅក្នុងមហាវិទ្យាល័យ Shaanxi Sanhe ដែលស្ថិតនៅ ក្នុងខេត្ត សានស៊ី ប្រទេសចិន ដែលតម្រូវឲ្យសិស្ស ចំនួន ៣,៨០០នាក់ មកអង្គុយប្រលង នៅលើទីលានកីឡា កណ្តាលវាល ក្រោមកម្តៅថ្ងៃ និង ព្រមទាំងមាន គ្រូអនុរក្សចំនួន ៨០នាក់ ដែលបំពាក់ដោយ កាមេរ៉ា HD និងកែវយឺត ដើម្បីត្រួតពិនិត្យ និងស្វែងរក អ្នកដែលបន្លំ ក្នុងការប្រលង ទៀតផង។
ផ្អែកលើសម្តី របស់គ្រូម្នាក់ បានឲ្យដឹងថា “របៀបរៀបចំ ការប្រលងបែប បើកចំហដូចនេះ គឺត្រូវបានប្រើប្រាស់ អស់រយៈ១០ឆ្នាំ មកហើយ សម្រាប់សាលានេះ ហើយវាគឺជារបៀបមួយ ដែលតឹងរ៉ឹង និងមានការ ត្រួតពិនិត្យយ៉ាង ម៉ត់ចត់បំផុត ហើយវាក៏ជាវិធី ដ៏ប្រសើរមួយផងដែរ ដើម្បីរក្សានូវ ប្រសិទ្ធិភាពក្នុងការប្រលង និង ធានាឲ្យបាន នូវគុណភាព ធនធានមនុស្ស របស់ប្រទេសចិន។ ម្យ៉ាងវិញទៀត នេះក៏ជាវិធី ដ៏ពិសេសមួយ ព្រោះថាសិស្ស នៅក្នុងប្រទេសចិន គឺពូកែ និងប៉ិនប្រសប់ ក្នុងការបន្លំ ឬក៏លបមើល ក្នុងពេលប្រលងណាស់”។
នេះអាចហៅបានថា ជាវិធីសាស្រ្ត រៀបចំការប្រលង ដ៏ចម្លែក និងតឹងរ៉ឹងមួយ ហើយមានតែសិស្ស ដែលចេះនិង មានសមត្ថភាព ប៉ុណ្ណោះទើបអាច ឆ្លងផុតនូវការ ប្រលងបែបនេះបាន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះការប្រលង បែបនេះ?
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!