កាប់ម្តាយស្លាប់កូនស្រី សន្លប់និង ចាប់ក្មេងប្រុស តូចជាង១ខួប បោកផ្ទប់ដី

 
 

ខេត្តត្បូងឃ្មុំ ៖ គ្រាន់តែរឿងគោចូល ទៅស៊ីដំណាំអំពៅ អស់ចំនួន៤ដើម(ដាច់ផ្នែកខាងលើ ) សោះបានក្លាយទៅជាការឈ្លោះ ប្រកែកគ្នា តឹង សសៃ.ក រហូតឈានទៅដល់ផ្ទុះនូវអំពើហិង្សា ។ ដោយបុរសជាម្ចាស់គោបានយកពូថៅដេញកាប់ប្រហារ ទៅលើស្រ្តីចំណាស់ មេម៉ាយម្នាក់ឈ្មោះ ប៊ុន មុន អាយុ៥៦ឆ្នាំ រស់នៅភូមិស្លាជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ត្រូវចំនួន២ពូថៅចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័មបំផុត ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ វិច្ឆិកា ២០១៤ ហើយជននោះ ថែមទាំង កាប់លើកូនស្រី អ្នករងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ និងចៅប្រុសតូច អាយុ ជាង១ ខួបចាប់ បោកទៅ លើ ដ៏សាហាវឃោរឃៅហើយ រត់គេចបាត់ ។

លោកវរៈសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានប្រាប់ឲ្យដឹងថា ស្រ្តីចំណាស់ មេម៉ាយ ដែលមានជីវភាពក្រីក្រ រស់នៅលើផ្ទះឈើតូច១ខ្នងជញ្ជាំងបាំងស្លឹក ជាមួយកូនស្រី ឈ្មោះប៊ុន មុំ អាយុ២១ ឆ្នាំ ចៅប្រុសឈ្មោះ អ៊ីកា ចាន្នី អាយុ១ខួបកន្លះ ព្រមទាំងកូនប្រសារ ប្រុសម្នាក់។ លោកវរៈសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលពញាក្រែក បានប្រាប់ បន្តថា ស្រាប់តែរហូតមក ដល់ពេលល្ងាចថ្ងៃកើតហេតុខាងលើទី១៧ វិច្ឆិកា គោរបស់ឈ្មោះ តាក សិត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះនៅជាប់គ្នា ចូលមក ស៊ីដំណាំអំពៅរបស់ស្រ្តីមេម៉ាយ អស់ចំនួន៤ដើម ។ គ្រានោះ អ្នករងគ្រោះខឹងរបស់ដែលខំដាំ បែរជាគោមកស៊ី បែបនេះក៏ក្តៅ ក្រហាយ ស្រែកជេរបញ្ចោរនូវ ពាក្យអសុរស ជាហេតុ ធ្វើឲ្យម្ចាស់គោឮ ក៏តបតទៅវិញទៅមកបន្តិចក្រោយមក ស្រាប់តែម្ចាស់គោឈ្មោះ សិត ទាញពូថៅមកដេញកាប់លើស្រ្តីមេម៉ាយ ។ ដោយខំប្រឹងរត់គេចបានចំងាយ ប្រហែល៣០ម៉ែត្រ ហៅឲ្យគេឯងជួយ តែមិនមានអ្នកណា ម្នាក់ហ៊ានចូលជួយនោះឡើយ ក៏ត្រូវបុរស នោះកាប់ប្រហារ ពីក្រោយត្រូវក្បាលបណ្តាល ឲ្យដួលស្លាប់ ក្នុងថ្លុកឈាម ហើយជននោះ បានកាប់លើកូនស្រីម្ចាស់ ផ្ទះថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់និងក្មេងប្រុសអាយុជាង១ខួប ត្រូវបានជន ឈ្មោះ សិត ចាប់បោកផ្ទប់ ទៅនឹងដី ។

លោកវរៈសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បញ្ជាក់ថាក្រោយពីមាន ហេតុ ការណ៍ នោះ កើតឡើងត្រូវបាន លោកឧត្តមសេនីយ៍ ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យ រូបលោក ចុះទៅកាន់កន្លែងកើតហេតុ សហការជាមួយនឹង ការិយា ល័យ ព្រហ្មទណ្ឌកំរិត ធ្ងន់ខេត្តព្រមទាំងកម្លាំង មូលដ្ឋានប៉ុស្តិ៍រដ្ឋបាលឃុំដូនតី ។ ឃាកត ក្រោយពីបានសម្លាប់ស្រ្តី មេម៉ាយ រត់គេចខ្លួន ហែលទឹកភ្នែកក្រោយផ្ទះចូល ទៅព្រៃរនាម ដែលដុះទ្រុបទ្រុលមិនដឹងទៅដល់ទីណា ។  តាមការស្រាវ ជ្រាវជន ដៃដល់នោះទើបតែ មកពី  ប្រទេសថៃ ហើយរូបលោកសង្ស័យថាជននោះ អាចនឹង បែកថ្នាំផងទើបសាហាវដល់ម្លឹង តែសមត្ថកិច្ចកំពុងតាម ប្រមាញ់ស្វែងរកចាប់ ខ្លួនគ្រប់ច្រកល្ហក ។ កូនស្រីម្ចាស់ផ្ ទះត្រូវរបួសធ្ងន់ត្រង់ឆ្អឹងជំនីត្រូវបានប្តី បញ្ជូនមកសង្រ្គោះបន្តនៅមន្ទីរពេទ្យខេត្ត កំពង់ចាម ទាំងយប់ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម