រឺុម៉កម៉ូតូបុកគ្នាជាមួយរថយន្តតាក់ស៊ី បង្កជាជម្លោះបែកផ្សែង តែគ្មានអ្នក ឈ្នះ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាង រថយន្តតាក់ស៊ី ជាមួយនឹង រឺុម៉កម៉ូតូ បានបណ្តាលឱ្យ បុរសម្ចាស់រឺុម៉កម៉ូតូ រងគ្រោះបែកមុខបែកមាត់ ចំណែកយានយន្ត ទាំងសងខាង រងការខូចខាតដូចគ្នា ហើយភាគីទាំងពីរ បានប្រកែកគ្នាបែកផ្សែង រៀបនឹងប្រើអំពើហិង្សា ដាក់គ្នាទៅហើយ តែបានសមត្ថកិច្ចមកទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១ និង ៥០នាទីថ្ងៃទី ១៧ វិច្ឆិកា ២០១៤ នៅចំណុចមុខ សណ្ឋាគារ ឌីម៉ាវ៉ារៀ តាមផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ី មហាកំផែង ពាក់ស្លាកលេខ ភ្នំពេញ2X-5715 បានរីយ៉ែរថយន្ត ថយក្រោយ ឈប់ដាក់ភ្ញៀវនៅមុខ សណ្ឋាគារឌីម៉ាវ៉ារៀ បន្ទាប់ពីដាក់ភ្ញៀវ ចុះអស់ហើយនោះ រថយន្តតាក់ស៊ីខាងលើ ក៏បានបើកទៅមុខ និងបត់ឆ្លងផ្លូវ ក៏ត្រូវរឺុម៉កម៉ូតូ មកពីក្រោយ បើកស្របទិសគ្នា បានបើកមកបុកចំ ពាក់កណ្តាល រថយន្តតាក់ស៊ីខាងលើ បណ្តាលឱ្យរថយន្ត និងម៉ូតូរងការខូចខាត ចំណែកបុរស បើករឺុម៉កម៉ូតូ បានខ្ទាតចេញ ពីរឺុម៉កម៉ូតូ ប្លោងរំលង រថយន្តតាក់ស៊ី រងរបួសបែកមុខ បែកមាត់ ។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរហើយនោះ ភាគីទាំងពីរមិនបាន និយាយដោះស្រាយគ្នា តាមសម្រួលនោះទេ គឺបានប្រកែកគ្នា បែកផ្សែង រៀបនឹងប្រើអំពើហិង្សា ដាក់គ្នាទៅហើយ តែពេលដែលសមត្ថកិច្ច ចុះទៅពិនិត្យវាស់វែង សួររកហេតុផល បែរជាភាគីទាំងពីរ មិននិយាយអ្វីនោះទេ ហើយនាំគ្នាបែកផ្លួវគ្នា ដូចជាគ្មាន រឿងអ្វីទៅវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!