វ៉ាង ស្រី​ណូ ប្តូរ​ចិត្ត​ផ្អាក​គំនិត​វិល​ចូល​សិល្បៈ ក្រោយ​ប្រកាស​រៀបចំ​ខ្លួន​ចូល​រោងការ​ជាមួយ​អាណិកជន​អា​មេ​រិ​ក

 
 

រាជធានីភ្នំពេញ ៖ នៅមុននេះអតីត តារាសម្តែងកញ្ញា វ៉ាង ស្រីណូ បានសម្រេចចិត្តថា នឹងវិលចូល សិល្បៈវិញ ក្នុងអំឡុងដើ ឆ្នាំ២០១៥ ខាងមុខ ដោយបានទាំង បង្ហាញតម្រុយថា កំពុងត្រៀមសាង ស្នាដៃភាពយន្តថ្មី នៅលើកញ្ចក់ ទូរទស្សន៍ស៊ីធីអិន។  យ៉ាងណា ដំណឹងចុងក្រោយ ដែលទទួលបាន ពីវ៉ាង ស្រីណូ បានលើកឡើងថា ប្រហែលផ្អាក ជាបន្តទៀត រឿងចូលសិល្បៈ ។ ការលើកឡើងនេះ ស្របពេលដែល នាងលេចឮ ដំណឹងថា គ្រោងចូលរោងការ ជាមួយអ្នកនៅ អាមេរិក តាមរយការ បង្ហោះសារ ក្នុងសង្គមហ្វេសប៊ុក របស់ស្រីតូច រូបស្រស់នេះ ដោយផ្ទាល់។

តារា និយមបញ្ចេញ គល់ទ្រូងសស្អាត និងធ្លាប់ជាប់តំណែង ខាងភាពសិចស៊ី នាង វ៉ាង ស្រីណូ ធ្លាប់បាន បញ្ចេញ ព័ត៌មាន ក្នុងហ្វេសប៊ុក របស់នាងថា «គ្រោងរៀបការ ជាមួយគូស្នេហ៍ នៅអាមេរិក ដោយម្នាក់ៗ ត្រៀមខ្លួន រួចជាស្រេច ។ ការលើកឡើងនេះ ដើម្បីបន្សាប ព័ត៌មានដែលឮថា នាងកំពុងបង្កាត់ ភ្លើង ស្នេហ៍ ជាមួយបុរស ថ្នាក់ខ្ពស់ជាមន្ត្រីធំ ក្នុងស្រុក ដែលមានគេ តាមដានច្រើន ក្នុងពេលដែលនាង បាត់មុខ ពីមហាជន រាប់ខែ ហើយកម្រិតជីវិត រស់នៅក្រៅឆាកសម្តែង នៅតែហ៊ឺហារ សម្បូរប្រាក់ ចាយវាយ មិនដាច់សូរនោះ»។

យ៉ាងណា ការទម្លាយសា រៀបការ ជាមួយបុរស ឆ្លងទ្វីបគេ នៅមិនទាន់ជឿជាក់ ទាំងស្រុង ឬយ៉ាង ណាឡើយ ព្រោះស្រីណូ តែងតែបង្ហាញនូវ តម្រុយបែបនេះ កាលពីអុកឡុកសិល្ប រួចហើយដែរ ប៉ុន្តែក្រោយមក នៅទ្រឹង អត់ទាន់បានឃើញ រូបភាព សំពះផ្ទឹម ក្រៅពីមិត្ត រួមអាជីព របស់នាង គេរៀបការ ជាបន្តបន្ទាប់។

ក្នុងជំនួបចុងក្រោយ ពេលចូលរួមពិធី ជប់លៀង អាពាហ៍ពិពាហ៍ របស់អ្នកនាងឈួន ស្រីម៉ៅ កន្លងទៅ វ៉ាង ស្រីណូ ដែលនៅតែ មានរូបស្រស់សោភា បានបន្តឲ្យដឹងថា «ចំពោះរឿង ដែលនាងបង្ហោះថា រៀបការ ជាមួយអ្នកអាមេរិកនោះ គឺពិតជាមានមែន ប៉ុន្តែអត់ទាន់ដឹងថា ពេលណាឡើយ ព្រោះនៅចាំ ចាត់ចែងការងារ ចាំបាច់ផ្សេងៗ ឲ្យបានស្បើយសិន ទើបនិយាយរឿង ចូលរោង ពេលណាច្បាស់បាន ។  បែបនេះហើយ ទើបសិល្បៈដែលថា ចូលវិញនោះ ក្នុងឆ្នាំក្រោយ ក៏មិនអាចច្បាស់ថា មកវិញ ឬយ៉ាងណា ចាំតែមើល ពេលវេលាសិន បើអ្វីៗ ហាក់មិនទាន់ សម្រេចនៅឡើយ»។

នៅពេលសួរនាំថា «បើអត់ចូលសិល្បៈវិញ តើមានការព្រួយ រឿងបាត់បង់ ប្រជាប្រិយភាពដែរឬទេ ព្រោះមានតារាក្រោយៗ គេប្រកួតគ្ ខ្លាំងណាស់»  ស្រីណូ បញ្ជាក់យ៉ាងលឿនថា នាងក៏គិតរឿង សិល្បៈ ដែរ ព្រោះតែនៅស្រឡាញ់ ប៉ុន្តែមកពីនេះ ជាពេលវេលា បើមានពេល នាងនឹងវិល មកសម្តែង ប៉ុន្តែ ទាល់តែ គោលដៅ សម្រេចសិន ដូចជាផែនការ រកស៊ី និងគម្រោងរៀបការ ។

លើសពីនេះឃើញថា សិល្បៈឥឡូវនេះ គឺបោះជំហ៊ាន ជាបន្តបន្ទាប់ ទាំងផលិតកម្ម ទាំងស្ថានីយ ទូរទស្សន៍ នេះជាឱកាស របស់សិល្បៈ ទាំងអស់ មិនថាថ្មី ឬចាស់នោះទេ សំខាន់ឲ្យតែសិល្បៈយើង រីកលូតលាស់ មានតម្លៃ មានប្រជាជន គាំទ្រនោះ នាងពិតជា សប្បាយចិត្ត ហើយក៏នឹង ចូលរួមលើកស្ទួយ ប្រសិនបើមានពេល ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម