មន្ដ្រីយោធាម្នាក់ ភ្ជង់និងគំរាម បាញ់ភ្ញៀវ អង្គុយតុក្បែរ នៅហាង “ធីចំការមន”
ភ្នំពេញ ៖ ការភ្ញាក់ផ្អើល មួយបានកើតឡើង ធ្វើឱ្យភ្ញៀវ ដែលចូលទៅ អង្គុយផឹកស៊ី នៅក្នុងភោជនីយដ្ឋាន យីហោ “ធី ចំការមន” ពេលល្ងាចលក់ គ្រឿងក្លែមគ្រប់មុខ ព្រោះតែ មានបុរសម្នាក់ ដៃកាន់កាំភ្លើងខ្លី ភ្ជង់និងគំរាម បាញ់យុវជន មួយក្រុម ដែលកំពុងអង្គុយ ផឹកស៊ីក្បែរតុជន ដែលមានអាវុធនេះ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីយប់ ថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ប៉ុន្ដែករណីនេះ សមត្ថកិច្ច មូលដ្ឋានប៉ុស្ដិ៍ បឹងត្របែក និងនគរបាល ព្រហ្មទណ្ឌចំការមន ពុំមានចំណាត់ការ នោះឡើយ ព្រោះតែម្ចាស់ហាង បានចេញមុខ អន្ដរាគមន៍ បញ្ចប់បញ្ហានេះ និងក៏បានលាក់ ជិតពីបណ្ដាញ សារព័ត៌មានផងដែរ ។
យោងតាម ប្រភពព័ត៌មានមួយ បានលួចបង្ហើបថា មុនពេលកើតហេតុ ជនរងគ្រោះ មួយក្រុម បានចូលទៅផឹកស៊ី នៅភោជនីយដ្ឋាន ធីចំការមន ស្ថិតនៅតាម បណ្ដោយផ្លូវ លេខ១០៣ ខាងត្បូងផ្សារ បឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយពេលកំពុង ផឹកនោះ ក៏នាំគ្នានិយាយ និងជជែកគ្នាខ្លាំងៗ គាប់ជួនជនបង្ក ដែលគេអះអាងថា ជាមន្ដ្រីយោធា នៅអង្គភាពមួយ នោះមានចិត្ដខឹង ក៏ ដកកាំភ្លើងដើរ មកភ្ជង់និងគំរាមបាញ់ បង្កឱ្យ ភ្ញៀវដទៃទៀត ភ័យព្រលឹងចុងសក់ ចាកចេញពី ហាងបន្ដបន្ទាប់ ។
តាមប្រភពព័ត៌មានដដែល ក្រោយពីមាន ករណីនេះកើតឡើង គេឃើញជនរងគ្រោះ បានទៅដាក់ពាក្យ បណ្ដឹងនៅ សមត្ថកិច្ចប៉ុស្ដិ៍ បឹងត្របែក ប៉ុន្ដែហាក់បីដូច ជាគ្មានប្រសិទ្ធ ភាពនោះឡើយ ព្រោះក្រោយមក ម្ចាស់ហាង ផឹកស៊ីមួយនេះ បានទៅសម្រួល ជាមួយសមត្ថកិច្ច ទាំងថ្នាក់ខណ្ឌ និងថ្នាក់ប៉ុស្ដិ៍ ក៏ស្ងប់ស្ងាត់ ទៅវិញទៅ ។
យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានខាង លើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិន អាចស្វែងរក អត្ដសញ្ញាណ ជនបង្ក និងជនរង គ្រោះនោះឡើយ ពីព្រោះសមត្ថកិច្ចមានការ លាក់បាំងបិតជិតតែម្ដង ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!