កម្មករនៅផ្ទះ លក់គ្រឿងសង្ហារឹម ម្នាក់ត្រូវ ចរន្ដភ្លើង ឆក់ស្លាប់
ភ្នំពេញ ៖ កម្មករបម្រើការងារ នៅផ្ទះលក់ គ្រឿងសង្ហារឹមម្នាក់ ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ ១៨E0 ផ្លូវ លេខ២១៧ ភូមិ ទី៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ត្រូវបានចរន្ដ ភ្លើងឆក់ស្លាប់ ពេលកំពុងរៀបចំ សំអាតទូចាន កាលពីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ប្រភពព័ត៌មានពី សមត្ថកិច្ចបាន ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណុប ណែត អាយុ១៨ឆ្នាំ មុខរបរ កម្មករលក់ គ្រឿងសង្ហារឹម ស្នាក់នៅ ចំណុចកើត ហេតុខាងលើ ដែលមានម្ចាស់ផ្ទះ ឈ្មោះ សុខ ហុង អាយុ៤៧ឆ្នាំ មុខរបរលក់ គ្រឿងសង្ហារឹម ។
បើតាមសមត្ថកិច្ច កាលពីវេលា ម៉ោង៤ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក សុខ ហុង ដែលជា ម្ចាស់ផ្ទះបាន រាយការណ៍មកថា មុនពេលកើតហេតុ លោកបានឱ្យ កម្មករពីរនាក់ ម្នាក់ជាជនរង គ្រោះនិងម្នាក់ ទៀត ឈ្មោះ ចាន់ ថាអាន រៀបចំអាតទូចាន រួចឡើងទៅ ជាន់ទី១ ក្រោយមកកូន គាត់បាន ហៅឱ្យចុះមកក្រោម ឃើញឈ្មោះ ណុប ណែត ត្រូវគេជួយសែង លើកដាក់ម៉ូតូ រ៉ឺម៉កកង់បី យកទៅកាន់ មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះ ប៉ុន្ដែអកុសល ជនរងគ្រោះបាន ស្លាប់នៅពាក់ កណ្ដាលផ្លូវ បាត់ទៅហើយ ។
ក្រោយទទួលបាន ព័ត៌មានខាងលើនេះ សមត្ថកិច្ច បានចុះទៅពិនិត្យ សពជនរងគ្រោះ ហើយសន្និដ្ឋានថា ពិតជាស្លាប់ ដោយសារ ចរន្ដភ្លើងឆក់ ប្រាកដមែន ។
ក្រោយពិនិត្យ សពរួចមក សមត្ថកិច្ចក៏ បានប្រគល់ឱ្យទៅ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅឯ ខេត្ដតាកែវ ប៉ុន្ដែគេមិនដឹងថា តើម្ចាស់ផ្ទះ ផ្ដល់សំណងប៉ុន្មាន ទៅសាច់ញាតិ ជនរងគ្រោះ នោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!