ស៊យម៉េះ? រើចូលផ្ទះថ្មី ថ្ងៃដំបូង ប្រទះឃើញ មនុស្សដេកស្លាប់ នៅក្នុងផ្ទះ តែម្តង!
រុស្ស៊ី៖ ករណីដែលសឹង តែមិនគួរឲ្យជឿ មួយបានកើតឡើង ដែលមានបុរសម្នាក់ បានដើរចូលក្នុង ផ្ទះថ្មីរបស់ខ្លួន ជាលើកដំបូង តែបែរជាប្រទះឃើញ សាកសព របស់ម្ចាស់ផ្ទះមុន ដេកស្លាប់ នៅក្នុង បន្ទប់ទឹកទៅវិញ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់ ឈ្មោះថា Taras Yermolayev អាយុ៤៥ឆ្នាំ ជាជនជាតិ រុស្ស៊ី បានដើរចូលទៅក្នុង ផ្ទះដែលខ្លួនទើប នឹងទិញ ជាលើកដំបូង នៅក្នុងតំបន់ Novokuznetsk របស់ប្រទេស រុស្ស៊ី ហើយក៏ប្រទះឃើញ សាកសពបុរសម្នាក់ ផ្សេងទៀត ដែលជាម្ចាស់ផ្ទះ នេះមុនដេកស្លាប់ នៅក្នុងថ្លុកឈាម ក្នុងបន្ទប់ទឹក នៃផ្ទះនោះ។
ផ្អែកលើសម្តី របស់ប៉ូលីសប្រចាំ តំបន់នេះបាន បញ្ជាក់ថា បុរសជាជនរងគ្រោះនោះ មានឈ្មោះ Dementi Zakharov វ័យ៥០ឆ្នាំ ហើយរូបគេ ក៏ជាជនសង្ស័យ ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងញៀន ផងដែរ ហើយស្លាប់ដោយសារ ត្រូវឃាតករ យកញញួរ មកវាយសម្លាប់។ ប៉ូលីសក៏បាន បញ្ជាក់ទៀតថា “យើងបានរកឃើញ តំរុយជាច្រើន ដែលបង្ហាញថា ជនរងគ្រោះត្រូវបាន គេធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ មុននឹងត្រូវបានសម្លាប់ ហើយនេះ ក៏អាចជា ករណីសងសឹកចំពោះ គំនុំណាមួយ ទាក់ទងនិង របររកស៊ី របស់គេដែរ”។
ចំណែកឯលោក Yermolayev បាននិយាយថា “ពេលដែលឃើញ បែបនេះខ្ញុំពិតជា មានការរន្ធត់ យ៉ាងខ្លាំង ពេលឃើញ ស្ថានភាពសាកសព របស់បុរសម្នាក់នោះ ហើយខ្ញុំទើបតែជួបគាត់ ដើម្បីយកសោរផ្ទះ កាលពីមួយថ្ងៃ មុនប៉ុណ្ណោះ ខ្ញុំពិតជាមិនដឹង ត្រូវបរិយាយ ពីអារម្មណ៍ខ្ញុំពេលនេះ ថាយ៉ាងម៉េចនោះឡើយ”។
គួរបញ្ជាក់ផងដែរថា ផ្ទះនេះត្រូវបាន លក់ទៅឲ្យលោក Yermolayev ក្រោយពី Dementi មិនបានបង់ថ្លៃ ជួលផ្ទះ អស់រយៈពេល ប៉ុន្មានខែមក ហើយស្រាប់តែ ថ្ងៃរើ ចូលផ្ទះលើកដំបូង ក៏ជួបហេតុការណ៍ បែបនេះតែម្តង។ យ៉ាងណាមិញ ពេលនេះប៉ូលីសក៏ បានបិទផ្ទះមួយនេះ ដើម្បីធ្វើការ ស៊ើបអង្កេតបន្ត៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!