ជនជាតិវៀតណាមច្រើន ​នាក់​​ចូលមក​ ទិញ​ឈើ​ប្រណីត ​នៅ​ក្រុង​បាន​លុង ខណៈអាជ្ញាធរ​ ដែន​ដី​បើក ​ភ្លើង​ខៀវ​​

 
 

ខេត្តរតនគីរី ៖ រថយន្តក្រុង ជនជាតិវៀតណាម ជាច្រើនគ្រឿងកំពុង តែដឹកជញ្ជូនឈើ ប្រណីតគ្រប់ ប្រភេទចេញពី ក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដោយមាន ការបើកភ្លើងខៀវ ពីអាជ្ញាធរ ដែនដី ។

សព្វថ្ងៃនេះ គេបានសង្កេត ឃើញជនជាតិ វៀតណាមជាច្រើន នាក់បានមក ដើរប្រមូលទិញ ឈើប្រណីតគ្រប់ ប្រភេទនៅក្នុង ស្រុកបានលុង ដោយពុំ មានខ្លាចញញើត សមត្ថកិច្ច ឬមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ ឡើយ។ ឈើ ដែល មានហាងឆេង នៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ មានបីប្រភេទ ទី១.ប្រភេទធ្នង់, ទី២.ប្រភេទ នាង នួននិង ទី៣.ក្រញូង ហើយឈើប្រណីត ទាំងអស់នោះត្រូវបាន គេដឹកជញ្ជូនផ្ទាល់តាមរថយន្ត ក្រុងវៀតណាម ជាច្រើន គ្រឿង និងរថយន្តស៊េរី ទំនើបជនជាតិ វៀតណាមផ្ទាល់តែម្តង ។

រឿងដោយឡែក មួយទៀតក្រុមឈ្មួញ ខ្មែរដែលរកស៊ី ឈើប្រណីត ក្នុងស្រុក ខ្មែរ បានត្អូញត្អែរ ថាទិញឈើ មិន ឈ្នះ ជនជាតិ វៀតណាមទេ ព្រោះវៀតណាម ទិញថ្លៃ ហើយម្យ៉ាងទៀត ពេលឈ្មួញខ្មែរ ដឹកជញ្ជូន ឈើមកដល់ វៀតណាម ត្រូវបាន មេឈ្មួញវៀតណាម ឱ្យតម្លៃថោក ហើយសមត្ថកិច្ច តាមផ្លូវតំឡើង តម្លៃខ្ពស់ក្នុងរថយន្ត សាំយ៉ុងមួយ គ្រឿង ដាក់ឈើ បាន១០ដុំ ត្រូវសមត្ថកិច្ច តាមផ្លូវយក១០ មឺុនរៀលទៅ២០ មឺុនរៀល ។

សព្វថ្ងៃនេះ គេសង្កេតឃើញ រថយន្តក្រុង ជនជាតិវៀតណាម៤ ទៅ៥គ្រឿង បាននឹងកំពុង ចរារចរណ៍នៅ លើ ផ្លូវជាតិ លេខ៧៨ ចូលតាម ច្រកទ្វារអន្តរជាតិ ប្រទេសវៀតណាម គ្មានសមត្ថកិច្ចបង្រ្កាប នោះទេ ដោយមួយ រថយន្ត ដាក់បាន៥ទៅ ៦ម៉ែត្រគូប ។ ក្នុងនោះ ក្រុមប្រជាពលរដ្ឋខ្មែរ  មេឈ្មួញតូចតាច នៅខេត្តរតនគិរី សំណូម ពរដល់ថ្នាក់ លើជួយអន្តរាគមន៍ ផង កុំទុកឱ្យ បរទេសធ្វើបាបខ្មែរខ្លាំងពេក ។ ដូចក្នុងរូបភាព នេះរថយន្តក្រុង ពណ៌ ក្រហម មួយគ្រឿង គឺមានម្ចាស់ឈ្មោះ ចែញួង ជនជាតិវៀតណាម ថតនៅថ្ងៃទី ១៣ ខែវិចិ្ឆកា ២០១៤ នៅច្រកទ្វារ អូរយ៉ាដាវ ៕

រថយន្តក្រុងវៀតណាមដឹកឈើ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម