បង​ប្អូន​៣នាក់ ​​ស៊ូ​ កើប​ខ្សាច់​ នៅ​ស្ទឹង​លក់ ប្រសើ​ជាង ​ទៅ​ធ្វើ​ចំណាក ​ស្រុក​គេ

 
 

ខេត្តកំពង់ស្ពឺ  ៖ យុវជន៣នាក់ បងប្អូនបាន នាំគ្នាចុះមុជទឹកក្នុង ស្ទឹងព្រែកត្នោត ដើម្បីកើប ខ្សាច់លក់ ទោះបីជាបាន កម្រៃតិចតួចក្តី ក៏សុខចិត្ត នៅស្រុកឯង ប្រសើជាងទៅ ធ្វើចំណាកស្រុកដែរ ។

ប្រភពបានឱ្យ ដឹងថា យុវជនទាំង៣នាក់ ១-ឈ្មោះ ម៉ុន សារឿន អាយុ៣២ឆ្នាំ ២-ឈ្មោះម៉ុន ពិសាល និង៣-ឈ្មោះម៉ុន អូន អាយុ១៧ឆ្នាំ ពួកគេមានទី លំនៅក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមការរៀបរាប់ របស់ពួកគេទាំង ៣នាក់ បានឱ្យដឹងថា ពួកគេនាំគ្នាចេញ ពីផ្ទះតាំងពីព្រលឹម ដោយកាន់ បង្គីសំដៅទៅ ទូកដែលចង នៅស្ទឹង ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ពេលទៅដល់ ពួកគេចុះទៅ មុជទឹកស្ទឹង ដោយកាន់បង្គី ម្នាក់មួយកើប ខ្សាច់ពីបាតស្ទឹង មកចាក់លើទូក ។

ប្រភពបន្តថា យុវជន ទាំង៣នាក់ អះអាងទៀតថា ពួកគេសុខចិត្ត រួមគ្នាមកកើបខ្សាច់ លក់នៅទីនេះ ប្រសើរជាង ធ្វើចំណាកស្រុក ម្យ៉ាងបាន នៅក្បែរក្រុម គ្រួសារ បើទោះបីជា បានលុយតិចតួចក្តី ។


ទិដ្ឋភាពនៅកន្លែងកើបខ្សាច់ និង សកម្មភាពពួកគេកើបខ្សាច់ដើម្បីលក់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម