ហូបទឹកឆៅញយៗ ទីបំផុត ពេទ្យ រកឃើញមាន តេនញ៉ាប្រវែង ជិត១៥ ស.ម នៅក្នុងខួរក្បាល

 
 

ចិន៖ ពីមុនយើង ធ្លាប់តែគិតថា ទឹកជ្រោះដែល ហូរធ្លាក់មកពី លើភ្នំ គឺស្អាត និងបរិសុទ្ធ មិនប៉ះពាល់ ដល់សុខភាពនៅ ពេលដែល យើងផឹក។ ដោយសារតែមាន គំនិតដូចគ្នានេះ ហើយទើប បុរស ជនជាតិចិន ម្នាក់ឈ្មោះ Cao តែងតែ ផឹកទឹក ជ្រោះដែលហូរពី លើភ្នំជា ប្រចាំ រហូតទាំងមិនដឹង ថាក្នុងទឹក ដែល គាត់ផឹក មានជាប់ ជាមួយនឹង ស៊ុតរបស់ពពួកសត្វប៉ារ៉ាស៊ីត (parasite) មានដូចជា ព្រូន តេនញ៉ា នោះទេ។ ជាលទ្ធផល គាត់ត្រូវបាន គ្រូពេទ្យរកឃើញថា មានតេនញ៉ា រស់នៅក្នុង ខួរក្បាល ប្រវែង ជាង១៥ សង់ទីម៉ែត្រ។

សត្វតេនញ៉ាដ៏វែងនេះ ត្រូវបានក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យខួរក្បាលឈ្មោះ San Jiu ក្នុងខេត្ត Guangzhou វះកាត់យក ចេញបាន ដោយជោគជ័យ។ អាការៈពេលដែល សត្វតេនញ៉ា ធ្វើទុក្ខ ដំបូងរបស់ បុរសវ័យ ៤១ ឆ្នាំខាង លើគឺគាត់ ចាប់ផ្តើម ស្ពឹកអណ្តាត និយាយជាប់ៗ ឈឺក្បាលខ្លាំង និងប្រកាច់ ដោយសារតែ សត្វតេនញ៉ានោះ បានធំលូតលាស់ហើយរុំ ខួរក្បាល របស់គាត់។

ប្រពន្ធរបស់គាត់ឈ្មោះ Li បានប្រាប់ថា ប្តីរបស់ អ្នកស្រី មានទំលាប់ចូលចិត្ត ផឹកទឹកជ្រោះ ដែល ហូរពីលើភ្នំ នៅកំឡុងពេល ដែលគាត់ធ្វើការ នៅតំបន់ភ្នំ ហើយគ្រូពេទ្យ បានសង្ស័យថា ដោយសារ មូលហេតុ នេះហើយ ដែលធ្វើឲ្យស៊ុត របស់សត្វតេនញ៉ា អាចចូលក្នុងខ្លួន របស់គាត់បាន រហូត លូតលាស់ ធំធាត់ ទៅនៅក្នុងខួរ ក្បាលដូច្នេះ៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម