រថយន្ត​​លុ​ច​ស៊ី​ស​បែក​កង់មុខ​ ក្រឡាប់​ ទៅ​បុក​កូនសិស្ស កំពុងជិះកង់ ស្លាប់​២នាក់​

 
 

ខេត្តកំពង់ធំ ៖ រថយន្តលុចស៊ីស LEXUS 300 បែកកង់មុខ ប្រលះកង់កូនសិស្ស ស្លាប់ ២នាក់ និងរបួសធ្ងន់ ស្រាល៤នាក់ កាលពីរសៀស ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ តាមប្រភព ពត៌មាន ពីកន្លែង កើតហេតុបាន ឲ្យដឹងថា ដំបូងពួកគាត់បានឃើញ រថយន្តលុចស៊ីស LEXUS 300 ពណ៌ត្រីឆ្លូញ ពាក់ផ្លាក លេខ ភ្នំពេញ 2F 6111 បើកបរយ៉ាង លឿន បញ្ច្រាស់ទិសគ្នា ជាមួយនឹង កង់កូនសិស្ស ដែលកំពុងតែជិះ ឌុបគ្នា២នាក់ នៅខាងស្តាំ ដៃរបស់ខ្លួន លើចិញ្ចើមថ្នល់ តាមបណ្តាយ ផ្លូវជាតិលេខ ៦អា ស្ថិតចំនុចជិត ស្ពានគ្រង ក្នុងឃុំចំណា ក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បំណងទៅ សាលារៀន គាប់ជួនរថយន្ត បង្កហេតុ ខាង លើបាន បែកកង់ មុខផ្នែកខាងស្តាំ ហើយក៏ក្រឡាប់ទៅ បុកជាមួយ និងកង់ យ៉ាងពេញទំហឹង ប៉ើងទាំង ទាំងមនុស្ស បណ្តាលឲ្យ សិស្សសាលា ២នាក់ស្លាប់យ៉ាង អាណោចអាធ័ម ជាទីបំផុត នៅនឹងកន្លែង កើតហេតុ រួមជា មួយមនុស្ស នៅក្នុងរថយន្តរង របួសធ្ងន់ ស្រាល៤នាក់ទៀត ។

ប្រភពពត៌មានពីនគរបាលចរាចរណ៏បានឲ្យដឹងថា នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះ បណ្តាល ឲ្យយុវ សិស្ស២នាក់ស្លាប់ នៅនឹងកន្លែង ទី១.ឈ្មោះ ហៃ ធី ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២. ឈ្មោះ ទត ស៊ីម ភេទ ប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ រស់នៅភូមិ ត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ចំណែក ភាគីខាងរថយន្ត អ្នកបើកបរ និងជាម្ចាស់ រថយន្តឈ្មោះ អ៊ូ ប៊ុនលី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅផ្ទះ លេខ5EO សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រងរបួសស្រាល ក្រោយពេល កើតហេតុ បានរត់គេចខ្លួនបាត់ ទី២.ឈ្មោះសៅ វិសាល ប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ឈើទាលគរ ឃុំគូត ស្រុកត្រាំកក់ ខេត្តតាកែវ ទី៣.ឈ្មោះ ខាយ សំណាង ប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិទួលរការ សង្កាត់ចាក់ អង្រែក្រោម រាជធានីភ្នំពេញ និងទី៤ឈ្មោះឆៃ សេរីរតនា ប្រុសអាយុ ៣៥ឆ្នាំរបួស ធ្ងន់ជាងគេ (សន្លប់) ទាំង៣នាក់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ អ្នកទាំង៤នាក់ គឺជាជាង ជួសជុលម៉ាស៊ីន ត្រជាក់ ធ្វើដំណើរមក ពីទីក្រុងសៀមរាប ទៅកាន់ទី ក្រុងភ្នំពេញ បន្ទាប់ពីធ្វើការ វាស់វែងរួច សមត្ថកិច្ចបាន ប្រគល់សព ជនរងគ្រោះ ជូនសាច់ញាតិ យកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្តបង្ករហេតុ និងកង់ យកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកស្ទោង រងចាំធ្វើការដោះ ស្រាយទៅតាមផ្លូវ ច្បាប់៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម