ជំងឺចម្លែក ជាងគេបំផុត លើពិភព លោក! ស្ត្រីម្នាក់ មិនដុះរោម លើស្បែក បែរជា ដុះចេញ ក្រចក ទៅវិញ (វីដេអូ)
អាមេរិក៖ ស្ត្រីជនជាតិ អាមេរិកម្នាក់ បានកើតជំងឺដ៏ចម្លែកម្យ៉ាង ដោយ បាន ដុះក្រចកដៃជើង នៅស្បែក និង ពេញដងខ្លួន ជំនួសឲ្យការ ដុះរោម ដែលត្រូវបាន គ្រូពេទ្យ ចាត់ថា ស្ត្រីរូបនេះជា មនុស្សតែម្នាក់គត់ ក្នុងពិភពលោក បានកើតជំងឺ ដ៏ចម្លែកនេះ ។
កាលពីឆ្នាំ ២០០៩ នាង Shanyna Isom មានវ័យ៣២ ឆ្នាំ បានកើត ជំងឺដ៏ចម្លែក ខុសពីគេនេះ ធ្វើឲ្យនាង រងទុក្ខយ៉ាងខ្លាំង ដោយសារតែ ក្រចក បានដុតចេញ ស្បែករបស់នាង អស់រយៈពេល ៥ឆ្នាំ មកហើយ។ លើសពីនេះ គ្រូពេទ្យជាច្រើន ទាល់គំនិត មិនដឹងថាត្រូវ ព្យាបាល នាងឲ្យ ជាសះស្បើយ ពីជំងឺនេះ ដោយរបៀបណានោះទេ ។
ជំងឺចម្លែក នេះ បានកើតកាលពីឆ្នាំ ២០០៩ នៅពេល ដែលនាង Shanyna ដែលជានិស្សិតច្បាប់ម្នាក់ បានកើតជំងឺ ហឺតដ៏ធ្ងន់ធ្ងរ។ បន្ទាប់មក នាង បាន ត្រូវសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យ ដែល សារធាតុ សេ្តរ៉ូអ៊ីត( ជាសារធាតុផ្ទុក ដោយកូឡេស្តេរ៉ូន ឬ អរម៉ូនភេទ ឬ កន្សោមអរម៉ូន ភេទផ្ទុកដោយ វីតាមីន D) ជាច្រើន បានប្រើប្រាស់ ដើម្បីធ្វើការព្យាបាល ជំងឺហឺតរបស់នាង។ ក្រោយមក នាងក៏បាន ប្រតិកម្ម ជាមួយសារធាតុ សេ្តរ៉ូអ៊ីត ហើយស្បែករបស់នាង ក៏ចាប់ផ្តើម រមាស់មិនឈប់។ បន្ទាប់មកនាង ក៏មាន ប្រតិកម្មនឹង ថ្នាំផ្សេងទៀត ធ្វើឲ្យស្ថានភាព ស្បែករបស់នាង កាន់តែធ្ងន់ធ្ងរឡើង។
អ្នកស្រី Kathy Gary ដែលជាម្តាយនាង Shanyna បាននិយាយពន្យល់ពី ស្ថានភាពជំងឺកូនស្រីថា កាលឆ្នាំនោះ ជំងឺកូនគាត់គឺ កាន់តែ ធ្ងន់ធ្ងរ ដោយសារតែ ស្បែកនាង មាន ចេញក្រមរ ពណ៌ខ្មៅ។ ក្រចក ក៏បានដុតលើស្បែកនាង ហើយ ក្រចកនោះ ពេលបាក់នឹង ដុសឡើង សារជាថ្មីទៀត ដូចជាក្រចក ដៃនិងជើងដែរ។ បន្ទាប់មក លក្ខខណ្ឌជំងឺនេះ បានប៉ះពាល់ដល់ ឆ្អឹង និង កែវភ្នែក ផងដែរ បណ្តាលឲ្យ នាងមិនអាច ដើរដូចធម្មតាបាននោះទេ ហើយនាងបានស្រកទម្ងន់ ពី ៤ ទៅ ៦ គីឡូក្រាម ក្នុងមួយសប្តាហ៍ ជាបន្តបន្ទាប់។
ក្រោយមក គ្រួសារនាងបាន នាំទៅជួបគ្រូពេទ្យជាច្រើន ទើបជាចុងក្រោយ មានការពិសោធន៍ជំងឺនេះ ដឹងថា ស្បែករបស់នាង បានផលិត ជាង ១២ដង នៃកោសិកាស្បែក ក្នុងឬសរោមស្បែក មួយ។ ជំនួសឲ្យដុះរោមនោះ ឬសរោមក៏បាន លេចចេញជា ក្រចកទៅវិញ។ គ្រូពេទ្យក៏ បាន និយាយថា ជំងឺនេះ អាចបណ្តាលមក មិនមានវីតាមីន គ្រប់គ្រាន់ ឬ ស្បែករបសនាងខ្វះ អុកស៊ីសែន។
ចុងក្រោយកាលពី ឆ្នាំ ២០១១ គម្រោងព្យាបាលថ្មី មួយនៅមន្ទីរពេទ្យ Johns Hopkins បានធ្វើការ ព្យាបាលនាង នាំឲ្យ ជំងឺរបស់នាង បានធូរ សះស្បើយខ្លះ ផងដែរ ។ ប៉ុន្តែទោះបីជា គម្រោងព្យាបាល នេះ មានប្រសិទ្ធភាព ក្នុងការព្យាបាល តែ នាងត្រូវចំណាយលុយ ជាច្រើនរហូតដល់ ១លានដុល្លារអាមេរិក ហើយដើម្បីបន្ត ព្យាបាលនាង ត្រូវចំណាយលុយ ប្រមាណ ២,៥០០០ ដុល្លារអាមេរិក ក្នុងមួយខែ ។ បន្ទាប់ ដោយសារម្តាយ ត្រូវឈប់ពី ការងារ ដើម្បី មើលថែ នាង ហើយថវិកាមិន គ្រប់គ្រាន់ព្យាបាល នោះផងដែរ ។ មូលនិធិមួយក៏ ត្រូវបាន បង្កើតឡើងសំរាប់ឲ្យ ប្រជាជនបរិច្ចាគដល់ មនុស្សរងដោយ សារជំងឺចម្លែក និង អាថ៏កំបាំង ហើយ កម្មវិធីបរិច្ចាគនេះ ក៏បាន បង្ហាញ ក្នុងកម្មវិធីទូរទស្សន៍ផងដែរ ។
តែទោះជាយ៉ាង ការបរិច្ចាគគឺនៅតែ មិនគ្រប់គ្រាន់ ហើយ អ្វីដែលត្រូវធ្វើទៀតនោះ គឺ ក្រុមគ្រួសារ និង មិត្តភក្តិរបស់នាង មានតែ ធ្វើការបួងសួង និងជូនពរ ឲ្យ ជំងឺរបស់ នាង មានជាសះស្បើយថ្ងៃណាមួយ ប៉ុណ្ណោះ ៕
រូបភាពៈនាង Shanyna Isom កើតជំងឺចម្លែកនេះ
វីដេអូ៖ បង្ហាញពី នាង Shanyna Isom
តើប្រិយមិត្តយល់ដូចម្តេចដែរ ?
ប្រភព បរទេស
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!