រថយន្ដតាក់ស៊ី ពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសជាង១០នាក់ នៅស្រុកពួក
សៀមរាប ៖ គ្រោះថ្នាក់ ចរាចរណ៍ដ៏គួរ ឱ្យរន្ធត់មួយ បានកើតឡើង នៅស្រុកពួកខេត្ដ សៀមរាប នារសៀល ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ រវាងរថយន្ដតាក់ស៊ី ពីរគ្រឿងបុកគ្នា ពេញមួយទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាល ស្លាប់៣នាក់ ភ្លាមៗនៅនឹងកន្លែង កើតហេតុ រីឯអ្នកដំណើរ ១០នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងនោះ ស្ដ្រី៦នាក់។
គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ត្រូវបានសមត្ថកិច្ច មូលដ្ឋានអះអាងថា បានកើតឡើង ពេលកំពុងធ្វើ ដំណើរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុច ឃុំព្រៃជ្រូក ស្រុកពួក ខេត្ដសៀមរាប នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា បានបុកគ្នាពេញ មួយទំហឹងបណ្ដាល ឱ្យរថយន្ដទាំងពីរគ្រឿង រងការខូចខាតស្ទើរ ទាំងស្រុង ហើយអ្នកបើករថយន្ដរងគ្រោះ បានស្លាប់ ជាមួយអ្នកដំណើរ ពីរនាក់ផ្សេងទៀត ខណៈដែលអ្នកបើក រថយន្ដបង្កដែល សមត្ថកិច្ច មិនទាន់ស្គាល់ អត្ដសញ្ញាណនោះ បានបើកទ្វាររត់គេចខ្លួន ដោយសុវត្ថិភាព ។
ជុំវិញគ្រោះថ្នាក់ ចរាចរណ៍នៅលើកំណាត់ ផ្លូវជាតិក្នុងទិសដៅ រវាងខេត្ដសៀមរាប និង ខេត្ដបន្ទាយមានជ័យ ខាងលើនេះ ត្រូវបាន អធិការនគរបាល ស្រុកពួក លោក ទេព ពង្ស សែន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាម ទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា រថយន្ដមួយគ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាក លេខ កំពង់ចាម 2A-1164 ធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច ផ្ទុកមនុស្ស និងអ្នក បើក រថយន្ដ ចំនួន៩នាក់ រីឯរថយន្ដតាក់ស៊ី មួយគ្រឿង ទៀតម៉ាក កាមរីស៊េរី៩៤ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-0658 ធ្វើដំណើរក្នុងទិសដៅ បញ្ច្រាសទិសគ្នាក្នុងទិសដៅពីលិចទៅកើត ដែលមានជិះ និងអ្នកបើករថយន្ដចំនួន៥នាក់។
លោក ទេព ពង្សសែន បានបញ្ជាក់ថា ខណៈដែល រថយន្ដកាមរី ស៊េរី៩៦ កំពុងធ្វើដំណើរ លុះដល់ចំណុចកើតហេតុ បានចៀស ជង្ហុកនៅតាមផ្លូវក៏ ជ្រុលចង្កូត ទៅបុករថយន្ដ ដែលមកពីមុខ បណ្ដាលឱ្យ អ្នកបើករថយន្ដ រងគ្រោះស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នកដំណើរពីរ នាក់ផ្សេងទៀត ខណៈដែល អ្នករងរបួសធ្ងន់ស្រាល មានចំនួន ១០នាក់ ក្នុងនោះស្រី ៦នាក់ ។
បើតាម អធិការនគរបាល ស្រុកពួក អ្នកបើករថយន្ដ រងគ្រោះឈ្មោះ ប៊ុន គឹមលាង រស់នៅស្រុក ភ្នំស្រុក ខេត្ដបន្ទាយ មានជ័យ ដោយឡែក អ្នកបើករថយន្ដបង្ក សមត្ថកិច្ច មិនទាន់ស្គាល់ ឈ្មោះ នៅឡើយទេ ដោយរង់ចាំការស្រាវ ជ្រាវ បន្ដទៀត ។
លោក ទេព ពង្សសែន បានបញ្ជាក់ទៀត ថា ក្រោយទទួលព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ ជីវិត មនុស្ស និងរងរបួស ជាង១០នាក់ ខាងលើនេះ កម្លាំងសមត្ថកិច្ច របស់លោក បានទៅជួយអន្ដរាគមន៍ដោយ ដឹក ជនរងគ្រោះ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ ដោយអ្នកស្លាប់ទាំង៣នាក់ ស្គាល់អត្ដ សញ្ញាណ តែពីរនាក់ប៉ុណ្ណោះ ដោយឡែក សពម្នាក់ទៀត កំពុងស្រាវជ្រាវរកក្រុមគ្រួសារ។
បច្ចុប្បន្ន រថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកជា បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកពួក ដើម្បីដោះស្រាយ បន្ដតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!