សម្ងំ​ក្នុង​ផ្ទះ​បី​ថ្ងៃ​ចាក់​រួប​មច្ឆាពកូន ស្អែក​ឡើង​ មក​លោត​ទឹក​សម្លាប់ ខ្លួន​បង្ក​ការ ​ភ្ញាក់ផ្អើល​

 
 

រាជធានីភ្នំពេញ ៖ នារីម្នាក់មានវិបត្តម្នាក់បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានព្រះមុនីវង្សចាស់លិចបាត់ នៅក្នុង ទឹកទន្លេ បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១៤ នៅចំណុច ស្ពាន ព្រះមុនីវង្សចាស់ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នារីរងគ្រោះមានឈ្មោះ ហ៊ួន សុធារី អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញ នារីរងគ្រោះដើរ មកដល់ លើស្ពាននិយាយទូរស័ព្ទចប់ក៏បានដោះស្បែកជើង និងកាបូប ចេញរួច ក៏លោត ចូល ក្នុងទឹកទន្លេលិច ខ្លួនបាត់តែម្តង ។ ចំណែកប្រភព ព័ត៌មានពី បងស្រីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេល កើតហេតុនារីរងគ្រោះបាន សម្ងំនៅក្នុង ផ្ទះ៣ថ្ងៃ ដោយមិនដើរ ទៅណាទេ គឺនៅសម្ងំអង្គុយ ចាក់រួប មច្ឆារពកូន ។ បន្ទាបពីសម្ងំ ចាក់រូបខាងលើ អស់រយៈពេល ៣ថ្ងៃ មល់វេលាម៉ោង ៤រសៀលថ្ងៃ កើតហេតុនារី រងគ្រោះក៏បាន ចេញដើរលេង ស្រាប់តែមុន កើតហេតុបន្តិច នារីរងគ្រោះបាន ទូរស័ព្ទ មកប្រាប់ បងស្រីទាំងយំអួល ដើមកថា<< បងខ្ញុំអស់ រលីងហើយ >> ពេលនោះ បងស្រីនារី រងគ្រោះ បានឆ្លើយតប ទៅនារីរងគ្រោះ បែបលេងសើចថា << អើបើអស់ រលីងហើយលោត ទឹកសម្លាប់ ខ្លួនទៅ >> ។ បន្ទាប់មកនារី រងគ្រោះផ្តាច់ ទូរស័ព្ទជាមួយ បងស្រី រួចក៏ទូរស័ព្ទទៅ ប្រាប់ប៉ារបស់ នាងថា <<ប៉ាខ្ញុំលោត ទឹកសម្លាប់ ខ្លួនហើយ >> ហើយក៏ បានបិទទូស័ព្ទ និងបានលោត ទឹកសម្លាប់ ខ្លួនតែម្តង ។

បើតាមប្រភពពីបងស្រីនារីរងគ្រោះដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ប្អូនស្រីរបស់គាត់(នារី រងគ្រោះ) ចូលចិត្ត ចូលទៅលេង ល្បែងក្នុង កាស៊ីណូណាស់ហើយមានពេលខ្លះ ចាញ់ល្បែង យកម៉ូតូ និងទូរស័ព្ទ ទៅបញ្ចាំ យកលុយមក លេងល្បែងទៀត ។ ប្រភពបន្តថា ក្រុមគ្រួសារនារី រងគ្រោះបាន ដឹងថាមានការ ភ្ញាក់ផ្អើលថាមានមានមនុស្សមក លោតទឹក សម្លាប់ខ្លួន នៅពេលនោះ ក្រុមគ្រួសារ របស់នារីរងគ្រោះ ក៏ទៅមើល ឃើញស្បែក ជើងនិង កាបូបទើបដឹង ថាកូនរបស់ខ្លួន ស្លាប់បាត់ហើយ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម