សុំផ្ទះដេកមួយយប់ ប្រុងរំលោភកូនស្រី ម្ចាស់ផ្ទះ តែនាងរើបំរាស់រួច ប្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួន

 
 

ខេត្តកំពង់ស្ពឺ ៖ ស្ទាវឡើងកម្នាក់ សុំផ្ទះគេដេកមួយយប់ បានលួចឡើងលើផ្ទះ ប្រុងរំលោភ កូនស្រីម្ចាស់ផ្ទះ តែត្រូវនាងរើបំរាស់រួច រត់ឱ្យអ្នកជិតខាងជួយ និងប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១២ វិច្ឆិកា ២០១៤ នៅភូមិដូង ឃុំតាលាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ រស់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យ ឈ្មោះ គី ណាល់ អាយុ២០ឆ្នាំ មុខរបរកម្មករ លើកអុស មានទីលំនៅ ក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ក្មេងស្រីរងគ្រោះ បានរៀបរាប់ឱ្យ សមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ នាងនៅលើផ្ទះ តែម្នាក់ឯង ពេលនោះបងប្រុស របស់នាង បាននាំបុរសម្នាក់ មកជាមួយ ដោយនិយាយថា បុរសខាងលើ សុំផ្ទះយើង ដេកមួយយប់។ លុះដល់វេលា យប់ជ្រៅបន្តិច បងប្រុសរបស់នាង បានត្រឡប់ទៅដេក ផ្ទះខាងប្រពន្ធ របស់គាត់ ហើយពេលនោះ នាងស្មានថា ជនសង្ស័យគឺជា មនុស្សត្រឹមត្រូវ ក៏បានចងមុងឱ្យដេក ហើយនាងក៏បាន ទៅដេកនៅកន្លែងផ្សេង ។ ខណៈយប់កាន់តែជ្រៅ ជនសង្ស័យខាងលើ ក៏បានដើរមក បើុងមុងរបស់នាង រួចធ្វើសកម្មភាព ប្រុងរំលោភនាង តែនាងបានរើបំរាស់រួច រត់ឱ្យអ្នកជិតខាងជួយ និងបានរាយការណ៍ ទៅសមត្ថកិច្ច ឱ្យចាប់ខ្លួន ជនសង្ស័យតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេពិតជាមាន បំណងចាប់រំលោភ ក្មេងស្រីរងគ្រោះ ពិតប្រាកដមែន ដោយសារតែឃើញ នាងដេកតែម្នាក់ឯង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម