ភ្ញាក់​ផ្អើលឆេះ​ រថយន្ត​ឡិចស៊ីស ​៤៧០​មួយគ្រឿង សល់តែគ្រោង​ឆ្អឹង

 
 

ខេត្តកំពត ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមាន រថយន្តម៉ាកឡិចស៊ីស ៤៧០ ពណ៌ស្ករ មួយគ្រឿង ខណៈកំពុងបើកបរ ក៏ត្រូវបាន ឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុច ភូមិព្រិច ឃុំបឹងនីម ស្រុកឈូក ។

ប្រភពបានឱ្យដឹងថា ម្ចាស់រថយន្តត្រូវ បានស្គាល់ឈ្មោះ សេង លីម ភេទបុ្រស អាយុ៦១ឆ្នាំ មានទីលំនៅ ក្នុងភូមិតាមេន ឃុំជង្រុក ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ។

បើតាមការអះអាង ពីឈ្មោះម៉ាញ សុភាព អាយុ៤០ឆ្នាំ ជាជាងជួសជុល ម៉ូតូនៅត្រង់ចំណុច កើតហេតុបាន ឱ្យដឹងថា រថយន្តឡិចស៊ីស ដែលត្រូវឆាបឆេះ នេះ គឺធ្វើដំណើរពី ទិសខាងកើត ទៅទិស ខាងលិច (ភ្នំពេញ-កំពត) ។ លុះមកដល់ ចំណុចភូមិព្រិច ទំនងជាអ្នក
បើកបរ ដឹងថា រថយន្តរបស់ ខ្លួនមានបញ្ហា ក៏បើករថយន្ តមកឈប់នៅ ចិញ្ចើមថ្នល់ ហើយក៏ បើកដំបូល ម៉ាស៊ីនមើល ។ 

ស្រាប់តែគាត់ ឃើញមាន អណ្តាតភ្លើងឆេះពី ក្រោយរថយន្ត គាត់ក៏ស្រែក ប្រាប់ម្ចាស់រថយន្តថា មានភ្លើងឆេះ ហើយឃើញ មនុស្ស ប្រុស-ស្រី ៥នាក់រត់ចុះពី រថយន្ត ហើយយក បំពង់ខ្យល់បាញ់ ពន្លត់ តែមិនឈ្នះអំណាច ភ្លើងក៏បន្តឆេះរហូត សល់តែគ្រោង រថយន្តតែ ប៉ុណ្ណោះ ៕


រូបភាពៈ ទិដ្ឋភាពពេលឆេះរថយន្ត និង ក្រោយកើតហេតុ សល់តែគ្រោងឆ្អឹងរថយន្ត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម