រថយន្តសាម៉ុយ ក្រឡាប់៣ជុំ របួសធ្ងន់៣នាក់ ទាំងអ្នកជំងឺ និងអ្នកមើលថែ បន្ទាប់ពីកាម៉ារី ឆ្លាមបុក
ភ្នំពេញ៖ ទុក្ខជាន់លើកទុក្ខ ក្រោយហេតុការណ៍ ដ៏មិនគួរនឹកស្មាន មួយបានកើតឡើង បន្ទាប់បីរថយន្ត កាម៉ារីឆ្លាម បានជ្រុលចង្កូត ទៅបុករថយន្ត សង្គ្រោះបន្ទាន់ ក្រឡាប់៣ជុំ បណ្តាឲ្យអ្នកជំងឺម្នាក់ គាបជាប់ក្នុងរថយន្ត ឯកូនប្រុសពីរនាក់ ក៏រងរបួស ធ្ងន់ផងដែរ នៅម៉ោងប្រមាណ ១១៖២០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស កែវផ្លូវម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
សាក្សីនៅកន្លែងកើត ហេតុបានសន្និដ្ឋានថា ករណីនេះបង្កឡើង ដោយរថយន្ត កាម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-9=6917 ដែលបើក ក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុក រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ បាវិត ខណៈកំពុងដឹក អ្នកជំងឺមកកាន់ មន្ទីរពេទ្យកាល់ម៉ែត។
សាក្សីបានបន្តទៀតថា រថយន្តឆ្លាម បានបុកចំចំហៀង រថយន្តសង្គ្រោះ ធ្វើឲ្យរថយន្តនោះ ក្រឡាប់៣ជុំ ហើយអូសជាង ៣០ម៉ែត្រ ទៅបុកនឹង រនាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់ ពីរកំណាត់ មិនតែប៉ុណ្ណឹងទេ គឺបានធ្វើឲ្យអ្នកជំងឺ ដែលដឹកមកសង្គ្រោះ បន្ទាន់នោះត្រូវគាបជាប់ និងរថយន្ត ឯកូនប្រុសពីរនាក់ ដែលតាមមកមើលថែនោះ ក៏រងរបួសធ្ងន់ ថែមទៀត។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្ត កាម៉ារីបង្កហេតុ បានរត់គេចខ្លួនបាត់ ឯអ្នករងរបួស ធ្ងន់ទាំង៣ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅ ព្យាយាមបន្ត នៅមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ថា រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យ នគរបាលចរាចរ ផ្លូវគោក រាជធានីភ្នំពេញ ស្ទួចយកទៅរក្សាទុក នៅការិយាល័យ ដើម្បីរង់ចំាចំណាត់ ការតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!