មិនធ្លាប់មាន! ខ្យល់គួច នៅម្តុំផ្សារ ប៉េសេ ផ្អើលមនុស្សនាំគ្នា រត់រក កន្លែង មានសុវត្ថិភាព (មានវីដេអូ)
ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានហេតុការណ៏ ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនធ្លាប់មានទេ ពីមុនមក នៅក្នុងប្រទេសកម្ពុជាយើង ដោយសារ មានខ្យល់គួច នៅម្តុំផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វីដេអូមួយខ្សែ ត្រូវបានចែកចាយ ពាសពេញបណ្តាញ សង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជា ដែលវីដេអូនោះ បានបង្ហាញពី ខ្យល់គួច នៅម្តុំផ្សារប៉េសេ ដែលវាមានសភាព ខ្លាំងគួរសមដែរ បានគួចបោកបក់ និងនាំយកដីខ្សាច់ ជាច្រើន មកជាមួយ បង្កឲ្យមនុស្សម្នា ជាច្រើននាក់ ដែលស្ថិតនៅ ក្បែរកន្លែងកើតហេតុ ភ័យស្លន់ស្លោរ ហើយបានរត់ រកកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះហេតុការណ៏ ខ្យល់គួចខាងលើនេះ ត្រូវបានអ្នកនិយម ប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បញ្ចេញមតិរិះគន់ យ៉ាងខ្លាំង ទៅដល់ពួកឈ្មួញ រកស៊ីឈើ និងអ្នក កាប់បំផ្លាញ ព្រៃឈើ ដែលជាដើមហេតុ បង្កឲ្យមាន គ្រោះធម្មជាតិ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសមួយនេះ មិនធ្លាប់មាន និងកំរនឹងកើតមាន គ្រោះថ្នាក់ធម្មជាតិបំផុត៕
សូមទស្សនាវីដេអូ ខ្យល់គួច នៅម្តុំផ្សារប៉េសេ៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ ហ្វេសប៊ុក
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!