ភ្ញាក់ផ្អើល! មេជ្រូកមួយក្បាល ចាប់ខាំហែក និង ស៊ីក្បាល ក្មេងប្រុស អាយុ២ឆ្នាំម្នាក់ យ៉ាងសាហាវ! (Video Inside)
ចិន៖ រឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលខ្លាំង បំផុតមួយ បានកើតឡើងក្នុង ប្រទេសចិន ដែលក្មេងតូច អាយុ ២ឆ្នាំម្នាក់ ត្រូវបានសត្វជ្រូក មួយក្បាល សម្លាប់និង ចាប់ស៊ី ក្រោយពេលដែល ក្មេងតូចរងគ្រោះ បានវារ ចូលលេង ក្នុងទ្រុងរបស់ ជ្រូកមួយនោះ។
យោងតាមប្រភព ព័ត៌មានបានឲ្យ ដឹងថា ក្មេងប្រុស ដែលជាជនរងគ្រោះ ម្នាក់នោះ មានឈ្មោះថា Wei Tsao រស់នៅជាមួយ នឹង ឪពុកម្តាយ របស់គេ ក្នុងខេត្តជាំងស៊ូ ប្រទេសចិន ហើយនៅពេល កើតហេតុ រូបគេ កំពុងតែលេង នៅក្នុងទីធ្លាផ្ទះ តែបន្តិច ក្រោយមក ស្រាប់តែជ្រុះ របស់លេងចូល ទៅក្នុងទ្រុងជ្រូក ស្របពេលដែល ទាំងឪពុកទាំងម្តាយ សុទ្ធតែមានការ ចូលទៅក្នុងផ្ទះ ដោយទុកកូនចោល ឲ្យលេងតែឯង។
ដោយសារតែគ្មាន អ្នកណានៅក្បែរ ក្មេងតូចម្នាក់នោះ ក៏បានវារសំដៅ ទៅទ្រុងជ្រូកដើម្បី រើសរបស់លេង មកវិញតែជាអកុសល ពេលដែលចូលដល់ ក្នុងទ្រុងនោះ មេជ្រូកដែលកំពុង តែការពារកូនៗ ទើបនឹងកើតរបស់វា ក៏ចាប់ខាំហែក ក្មេងប្រុសនោះ យ៉ាងសាហាវ ហើយក្រោយមក វាក៏បានខាំក្បាល ក្មេងនោះស៊ីទៀតផង។
Sun Tsai វ័យ២៥ឆ្នាំ ដែលត្រូវជា ឪពុករបស់ក្មេង រងគ្រោះ បាននិយាយដោយ តក់ស្លុតថា “ពេលដែលខ្ញុំ និងប្រពន្ធរបស់ខ្ញុំ ចូលទៅក្នុងផ្ទះ បានបន្តិចពួកយើង ក៏ឮសម្លេងស្រែក របស់គេ ហើយពួកយើង ក៏ស្ទុះចេញមកក្រៅ តែអ្វីៗវាយឺតពេល អស់ទៅហើយ ព្រោះថាជ្រូកកំណាច មួយក្បាលនោះ កំពុងតែខាំស៊ី ក្បាលកូនរបស់ខ្ញុំ”។
យ៉ាងណាមិញ ក្រោយពីមាន រឿងបែបនេះកើតឡើង អ្នកភូមិក៏បាន សម្រេចចាប់ជ្រូក នោះចងជាមួយ និងដើមឈើ រួចក៏វះពោះ វាចេញក្នុងបំណង សងសឹង និង ចង់បញ្ជាក់ប្រាប់ ដល់ក្រុមអាជ្ញាធរ ថាជ្រូកនោះ ពិតជា បានសម្លាប់ និង ស៊ីកូនក្មេង ពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរថា សត្វជ្រូកញី ជាធម្មតា ស្លូតបូតនោះទេ តែក្រោយពេល ដែលវាបង្កើតកូនហើយ វាក៏ក្លាយទៅជា សត្វដែលកាច ហ៊ានកំទេច អ្វីគ្រប់យ៉ាង ដែលវាយល់ថា អាចជាគ្រោះថ្នាក់ ដល់កូនៗរបស់វា”។
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!