ចេញ​ធ្វើ​ការ​ចូល​មុជទឹក ​អត់​ចាក់សោទ្វារ​ ត្រូវ​ចោរ​ចូល លួច​កេសដាក់លុយ និងទូរស័ព្ទ​​ តែមិន​ បាន​សម្រេច

 
 

រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់ជា បុគ្គលិកហាងសាច់ អាំងកំពង់ត្រាំ២ ខណៈចេញ ពីធ្វើការចូល ទៅមុជទឹកនៅផ្ទះ ភ្លេចដាក់គន្លឹះទ្វារ ក៏ត្រូវចោរ ចូលលួចកេស ដាក់លុយ និងទូរស័ព្ទ រត់គេច តែមិនបាន សម្រេច ធ្វើឱ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩យប់ ថ្ងៃទី១៣ វិច្ឆិកា ២០១៤ ស្ថិតនៅបន្ទប់ ជួលជាន់ទី១ ផ្លូវលេខ២៨៨ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

ប្រភពពបានឱ្យដឹងថា ស្ត្រីជនរងគ្រោះ ឈ្មោះវ៉េត ជាបុគ្គលិកហាង សាច់អាងកំពង់ត្រាំ២ ស្នាក់នៅ បន្ទប់ជួលលេខ១ ជាន់ទី១ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន មានស្រុក កំណើតនៅ ភូមិខ្វា ខេត្តព្រះវិហារ ។

ប្រភពបន្តថា មុនពេល កើតហេតុស្ត្រីរងគ្រោះ ទើបនឹងចេញ ពីធ្វើការមកជាមួយ មិត្តភក្តិម្នាក់ទៀត មកដល់ផ្ទះបាន ចូលទៅមុជទឹក ដោយ មិន បានបិទទ្វារបន្ទប់ទេ ស្រាប់តែមាន ជនសង្ស័យម្នាក់ចូល ទៅក្នុងបន្ទប់ បម្រុងគាស់ កេសដាក់ទូរស័ព្ទ សាំសុងកាឡាក់ស៊ី និងម៉ាក LG មួយ គ្រឿង និងលុយ២០០ដុល្លារ ក៏ត្រូវនាង ស្រែកថា ចោរៗធ្វើឱ្យមាន ការភ្ញាក់ផ្អើល ជនសង្ស័យបាន លើកកេសទូរស័ព្ទនោះ រត់ចុះទៅ ជាន់ ក្រោម បានប្រមាណ១៥ម៉ែត្រ ភ័យស្លន់ស្លោ ពេកបានទម្លាក់ កេសនោះចោល នៅតាមផ្លូវឌឿង ហែម គេចខ្លួន បាត់៕


រូបភាពៈ ស្ត្រីរងគ្រោះដែលត្រុវចោរចូលលួួចលុយ និង ទិដ្ឋភាពពេលភ្ញាក់ផ្អើល

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម