គ្រាន់តែក្មេង មិនញ៉ាំអាហារព្រឹក ម្តាយចិត្តឃោរឃៅ ចាប់វាយរហូត ទាល់តែស្លាប់

 
 

អាមេរិក៖ មានរឿង គួរឲ្យតក់ស្លុតមួយ ដែលក្មេងប្រុសតូច អាយុ៣ឆ្នាំម្នាក់ ត្រូវបានវាយ រហូតទាល់ តែស្លាប់ ដោយស្នាដៃ របស់ម្តាយ និងមិត្តប្រុស របស់នាង។

យោងតាមគេហទំព័រ បរទេសមួយ បានឲ្យដឹងថា ក្មេងប្រុសតូចនោះ មានឈ្មោះថា Scott McMillan អាយុ៣ឆ្នាំ បានស្លាប់ ជាង២ សប្តាហ៍ហើយ ដោយសារតែត្រូវ ម្តាយ និងមិត្តប្រុសរបស់នាង ធ្វើទារុណកម្មទៅលើរូបគេ គ្រាន់តែគេ មិនចង់ញ៉ាំ អាហារពេល ព្រឹកសោះ។ បន្ថែមពីនេះទៅ ទៀត នៅលើខ្លួនរបស់គេ  មានស្នាមជាំ និងមានរងរបួសមួយចំនួន លើរាងកាយ។ គួរបញ្ជាក់ផងដែរថា ម្តាយចិត្តអប្រិយ និងមិត្តប្រុស របស់នាង បានយកបន្ទះ អាលុយមីញ៉ូម ដែកវាំងនង និងខ្សែតី វាយលើដងខ្លួន មុខ និងពោះ របស់គេ រហូតធ្វើឲ្យ រូបគេ ស្លាប់បាត់បង់ជីវិត បែបនេះ។

យោងតាមសម្តីរបស់មេធាវី ក្នុងសង្កាត់ម្នាក់ បានបញ្ជាក់ប្រាប់ថា ម្តាយរបស់Scott បានចង រូបគេ ជាមួយខ្សែភ្លើង ជាប់នឹងកៅអ៊ី ខណៈពេល កំពុងវាយ។ ក្នុងនោះដែរ អាជ្ញាធរ ក៏បានកំនត់ថា ករណីនេះ ជាករណីធ្វើបាបលើរាងកាយ កុមារយ៉ាងពិតប្រាកដ ហើយថែមទាំងធ្វើឲ្យក្មេង ស្លាប់ទៀត។

យ៉ាងណាមិញ នាង Jillian Tait ដែលត្រូវជាម្តាយ Scott  និងមិត្តប្រុសរបស់នាង ឈ្មោះ Gary Fellenbaum   ត្រូវបានចាប់ខ្លួន ពីបទ ធ្វើទារុណកម្មលើកុមារ និងសម្លាប់ក្មេង។ អ្នកទាំង២នេះ ត្រូវបានកាត់ទោស ឲ្យជាប់គុក ពេញមួយជីវិត ជាមួយនឹងទង្វើ ដែលពួកគេបានធ្វើ៕

តើប្រិយមិត្ត យល់យ៉ាងណា ដែរចំពោះរឿងនេះ?

រូបថត មិត្តប្រុសរបស់នាងJillian Tait  និងរូបនាង


ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម