មិននឹកស្មានដល់ថា សត្វជ្រូក មួយក្បាល អាចខាំត្របាក់ បុរសម្នាក់ ស្លាប់បាន (វីដេអូ)
ចិន៖ មានរឿងមួយ ដ៏មិននឹកស្មានដល់ ដែលមានបុរស វ័យចំណាស់ម្នាក់ បានស្លាប់ បន្ទាប់ពីសត្វជ្រូក មួយក្បាល បានត្របាក់ជើង របស់គាត់ ពីក្រោយ។
ម្ចាស់កសិដ្ឋាន ចិញ្ចឹមជ្រូកម្នាក់ ដែលមិនត្រូវបាន ស្គាល់អត្តសញ្ញាណ ពិតនោះ បានស្លាប់ កាលពីថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដោយ សារតែ មានសត្វជ្រូក មួយក្បាល បានត្របាក់ខាំ ជើងរបស់គាត់។ ចំពោះកើតហេតុការណ៍ ដំបូង បុរសចំណាស់ វ័យ៦០ឆ្នាំរូបនេះ បានទៅរៀបចំ និង ជួសជុល កន្លែងដែល បាក់បែក ក្នុងទ្រុងជ្រូក ប៉ុន្តែ ខណៈគាត់ កំពុងតែ រៀបចំនោះ មានសត្វជ្រូក មួយក្បាល បានមក ត្របាក់ ជើង របស់ គាត់ពីក្រោយ ដូច្នេះគាត់ ក៏ព្យាយាមវារ ចេញពីទ្រុង ជ្រូកនោះ ប៉ុន្តែជើងរបស់គាត់ បានហូរ ឈាម យ៉ាងខ្លាំង ជាអកុសល ធ្វើឲ្យគាត់ស្លាប់នៅ កន្លែងហេតុការណ៍ នោះតែ ម្តង។
ប្រមាណ១ម៉ោង ក្រោយមក ប្រពន្ធរបស់គាត់ ក៏បាន ប្រទះឃើញ គាត់កំពុងដេក លើដី ក៏ប្រញាប់ស្រែក ហៅ ឲ្យគេជួយ។ ប៉ុន្តែអ្វី គ្រប់យ៉ាង ហួសពេលទៅហើយ ដោយគ្រូពេទ្យ បានបញ្ជាក់ ប្រាប់ថា ដោយសារ តែ គាត់បានហូរឈាមខ្លាំងពេក នៅចំកន្លែងរបួសនោះ ទើបមិនអាចជួយ សង្រ្គោះជីវិត គាត់បាន ហើយគ្រូពេទ្យ ក៏មាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងផងដែរ នៅពេលឃើញ ចំណែកសាច់ មួយដុំដ៏ធំ នៅលើ ភ្លៅ របស់គាត់ បានដាច់ចេញពីស្បែក គឺដោយសារតែ ការខាំត្របាក់ របស់ជ្រូកឈ្មោល មួយ ក្បាលនោះ៕
ប្រភព Tomonews
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!