មន្រ្តីនគរបាល ក្រសួងមហាផ្ទៃ ងងឹតមុខ ជិះរថយន្ត បុកធ្លាយ របងគ្លីនិក ខូចខាតម៉ូតូ ៤គ្រឿង

 
 

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់ដែលជាមន្រ្តីនគរបាល បម្រើការងារនៅ ក្រសួងមហាផ្ទៃ បានបើករថយន្ត ជ្រុលចង្កូតចូលស្ថានីយប្រេងឥន្ធនៈសូគីម៉ិច រួចបុកធ្លាយ របងគ្លីនិក ហុងអិន បណ្តាលឲ្យខូចម៉ូតូ៤ គ្រឿង បន្ទាប់ពីបុរសនោះ  កើត អាការៈ ងងឹតមុខពេលបើកបរ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយហេតុការណ៍នេះ បានសង្កេតឃើញថា បុរសអ្នកបើក រថយន្ត មានអាការដង្ហក់ជាខ្លាំង ប្រហែលអាចមកពីជំងឺប្រចាំកាយ ទើបបណ្តាលឲ្យ អ្នកបើករថយន្ត ងងឹតមុខ ហើយរេចង្កូតរថយន្ត បង្កហេតុយ៉ាងដូច្នេះ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ អ្នកបើកបររថយន្តបានធ្វើដំណើរ ពីស្ពានអាកាស ស្ទឹងមានជ័យ ចុះមកពីលិចទៅកើត តាមផ្លូវ មុន្នីរ៉េត ស្រាប់តែពេលកំពុងបើកបរ រថយន្តឆេរ៉ូ ឡែត ពាក់ស្លាកលេខភ្នំពេញ 2B-3995 ក៏បានរ៉េចង្កូតចូលស្ថានីយ ប្រេងឥន្ធនៈសូគីម៉ិច បន្ទាប់មកក៏ជ្រុល ទៅបុករបងមន្ទីរពហុព្យាបាល ហុងអិន បណ្តាលឲ្យខូចខាតម៉ូតូ៤គ្រឿង ដែលចត នៅក្នុងនោះ។

ជាមួយគ្នានោះដែរ សាក្សីបានបញ្ជាក់ថា ពុំមានអ្នកណាម្នាក់រងរបួស ក្នុងហេតុការនេះទេ ក្រៅពីការ ខូចខាតសម្ភារៈ មានម៉ូតូ រថយន្ត និង របងមន្ទីរពហុព្យាបាល ហុងអិន។

មន្រ្តីនគរបាលមូលដ្ឋាន ក៏បានឲ្យដឹងថា អ្នកបើកបរបង្កហេតុ មានឈ្មោះ ឈិន ទី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរជាមន្រ្តីនគរបាល នៃក្រសួងមហាផ្ទៃ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម