ទើបមកស្រុកខ្មែរ មើលប្រពន្ធ មិនបានមួយខែ ស្រួលផង ស្លាប់ចោល ប្រពន្ធបាត់

 
 

កំពង់ស្ពឺៈ បុរសអនិកជនខ្មែរម្នាក់ បានស្លាប់បន្ទាប់ពី រូបគាត់បានវិលមកពីភ្នំពេញ ដើម្បីពិនិត្យជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្រគាត់ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បុរសដែល ទើបតែមកប្រទេសកម្ពុជា មើលប្រពន្ធកូនខ្ចី មិនទាន់បាន១ខែផងនោះ បានស្លាប់ចោល ប្រពន្ធកូន មានអាយុ ៦៨ឆ្នាំ មានប្រពន្ធ ឈ្មោះ ហួរ ចន្ទ្រា អាយុ៣១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានកូនស្រី១ម្នាក់ អាយុ១០ខែ  ត្រូវបានស្លាប់ ដោយសារជំងឺក្អួតធ្លាក់ឈាម។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា បុរសអានិកជនខាងលើ ស្លាប់ដោយសារ មានជំងឺប្រចាំកាយ ដែល ជាជំងឺមហារីក ថ្លើម ហើយដោយសារ តែជំងឺ រើខ្លាំង បណ្តាលឲ្យ ក្អួតឈាមជាច្រើន។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម