កាន់តែរំជួលចិត្ត! ៤រូប ត្រៀមខ្លួនប្រជែង ដណ្តើមពាន "The Voice Cambodia" នៅវគ្គផ្ដាច់ ព្រ័ត្រ
ភ្នំពេញ៖ ឆ្លងកាត់ការជម្រុះ អស់ជាច្រើនសប្តាហ៍ មកនេះក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក "The Voice Cambodia" បានរកឃើញ បេក្ខភាពចំនួន៤រូប ជាកូនក្រុមរបស់ គ្រូបង្វឹក (Coach) នីមួយៗ ដែលមានសមត្ថភាព ខ្ពស់ជាងគេ និងមានសំឡេងផ្អែម ពិរោះនោះ បានឈានចូលមក ដល់វគ្គផ្តាច់ព្រ័ត្រហើយ នៅថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ។
ទោះជាយ៉ាងណា បេក្ខភាពទំាង៤រូបនោះ ត្រៀមខ្លួនប្រកួតប្រជែង ដណ្ដើមពាន រង្វាន់ "The Voice Cambodia" មានដូចជា បេក្ខជន ប៊ុត សីហា ជាកូនក្រុមរបស់ លោក ឆន សុវណ្ណារាជ , បេក្ខជន ឃុន វុត្ថា ជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា , បេក្ខជន សយ រតនៈ ជាកូនក្រុមរបស់ កញ្ញា ពេជ្រ សោភា និងបេក្ខនារី ចំរើន សុភ័ក្ត្រ ដែលជាកូនក្រុមរបស់ លោក ណុប បាយ៉ារិទ្ធ ។
ប្រសិនបើលោក អ្នកពេញចិត្តគាំទ្រ បេក្ខជនមួយរូបណា ដើម្បីឲ្យទទួល បានជ័យលាភី ក្នុងរដូវកាលទី១នេះ ពីកម្មវិធីប្រទ្បង ចម្រៀងលំដាប់ថ្នាក់ ពិភពលោក "The Voice Cambodia" នេះ សូមផ្ញើសារ លេខសម្គាល់ របស់បេក្ខជននោះ ឬទូរស័ព្ទទៅលេខ ២០១៤ ។
សូមបញ្ជាក់ថា លេខសម្គាល់ខ្លួន របស់បេក្ខភាពនីមួយៗ រួមមាន៖ បេក្ខជន ឃុន វុត្ថា ផ្ញើសារលេខ១ ទៅកាន់លេខ ២០១៤, បេក្ខជន ប៊ុត សីហា ផ្ញើសារលេខ ២ ទៅកាន់លេខ ២០១៤, បេក្ខនារី ចំរើន សុភ័ក្រ្ត ផ្ញើសារលេខ៣ ទៅកាន់លេខ ២០១៤ និងបេក្ខជន សយ រតនៈ ផ្ញើសារលេខ៤ ទៅកាន់លេខ ២០១៤ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!