បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​​រថយន្ត​​​ សាំង​ យ៉ុ​ង ​​បុក​ស្លាប់​​ពេល​​អង្គុយ​ លើ​ម៉ូតូចាំ ទទួល​កូន ​ចេញ​ពី​ធ្វើ​ការ

 
 

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ឈ្មោះហៃ សៀន អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិ ទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌទួលគោក បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈពេល កំពុងអង្គុយ លើម៉ូតូមួយ គ្រឿងម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាក លេខកណ្តាល ១E-៨៧៤៥ ត្រូវរថយន្ត ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២A-៣៤២៥ រេចង្កូតមក បុកផ្ទប់នឹង បង្គោលភ្លើងមួយដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៣ វិច្ឆិកា នៅខាងមុខ ស្ថានីយ េប្រងឥន្ធនៈសូគីមិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន។ តាមប្រភព ព័ត៌មានពីមន្ត្រី នគរបាល ម្នាក់បានប្រា ប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបាន មកអង្គុយលើម៉ូតូ ដើម្បីរង់ ចាំទទួល កូនរបស់គាត់ចេញពីធ្វើការ នៅលើចិញ្ចើមផ្លូវ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ធ្វើដំណើរ ក្នុងទិសដៅពីត្បូង ទៅជើងរេចង្កូត ទៅបុកបុរស រងគ្រោះ ផ្ទប់នឹង បង្គោលភ្លើង ស្លាប់ភ្លាមៗ នៅនឹងកន្លែង តែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ប្រហែលជា ដោយសារ តែ អ្នកបើកបររថយន្តងោក មួយភាំងទើបបាន រេចង្កូតទៅបុកបុរសរងគ្រោះ យ៉ាងដូច្នេះ។ រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ រងការខូចខាតយ៉ាងដំណំ ចំណែកបង្គោលភ្លើងមួយ ដើមនោះ ក៏រងការខូច ខាតផងដែរ៕

កូនអង្គុយក្បែរសពជនរងគ្រោះ

បង្គោលភ្លើងរងការខូចខាត

ម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម