ចោរ​ប្លន់​ដូច «​អាមិច» ​​ប្លន់​ម៉ូតូ​មិន​បាន​ ឆក់​ខ្សែ​.ក រត់​គេច​ជួប​ ម៉ូតូ​មួយ​ទៀត ​បាញ់​យក

 
 

រាជធានីភ្នំពេញ ៖ ចោរប្រដាប់អាវុធ មួយក្រុម បានធ្វើសកម្មភាព ប្លន់យកម៉ូតូ ១គ្រឿង ពីបុរសម្នាក់និងស្ត្រី ម្នាក់ ប៉ុន្តែមិន បានសម្រេចទេ ព្រោះជនរងគ្រោះ បានកាច់សោ ពន្លត់ម៉ាស៊ីន និងដកកូន សោរត់ចេញ ធ្វើឱ្យចោរ ខឹង សម្បាក៏បាញ់គំរាម អស់២គ្រាប់ រួចកន្ត្រាក់ ផ្តាច់យកខ្សែ.កពី ស្ត្រីម្នាក់នោះបាន បន្ទាប់មកជិះ ម៉ូតូស្គូពីមួយ គ្រឿង គេចខ្លួន ។ ប៉ុន្តែក្រោយ ពេលជិះចេញ បានបន្តិច ប្រទះឃើញ បុរសម្នាក់ទៀត កំពុងជិះម៉ូតូ ម្នាក់ឯង តាមផ្លូវ ក្រុម ចោរដដែលនេះ ក៏ធ្វើសកម្មភាព កៀរឱ្យឈប់ រួចដកកាំភ្លើង ខ្លីម៉ាកកា៥៩ មួយដើម បាញ់១គ្រាប់ បណ្តាលឱ្យ ជន រងគ្រោះរងរបួស ធ្ងន់ដេកដួល រួចហើយ ចោរនោះយកម៉ូតូ ជនរងគ្រោះ ជិះគេចខ្លួនទៅ បាត់ដោយ សុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតទ្បើង ជាបន្តបន្ទាប់កាល ពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១១ វិច្ឆិកា នៅតាមផ្លូវលំ ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ជនរងគ្រោះ ដែលចោរប្លន់ មុនដំបូង ហើយយក ម៉ូតូមិនបាន សម្រេចនោះ ឈ្មោះ ប៉ាល់ ទ្បា ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករ រោងចក្រកាត់ដេរ ប្រាយស្កាយ ស្នាក់នៅ ផ្ទះជួល នៅក្នុងភូមិ ខាងលើ និងមានស្រុក កំណើតនៅ ភូមិស្រទ្បៅ ឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្ត កំពង់ធំ និងម្នាក់ទៀត ត្រូវជាក្មួយស្រី ឈ្មោះ យឿន ចាន់នាង អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ប៊្លូស្កាយ មានស្រុក កំណើត នៅភូមិឃុំជាមួយគ្នា។ រីឯ ម៉ូតូដែលចោរប្លន់ មិនបានសម្រេច នោះម៉ាកហុងដាឌ្រីម សេ១២៥ ទោះបីជា បែបណា ស្ត្រីជាក្មួយ ត្រូវចោរឆក់ យកបានខ្សែ.ក១ ខ្សែទម្ងន់៤ជី ។

ដោយទ្បែក ជនរងគ្រោះម្នាក់ទៀត ដែលត្រូវ ចោរបាញ់ឱ្យរបួស នោះឈ្មោះ ឌី តេង អាយុ២៨ឆ្នាំ ជាកម្មករ រោង ចក្រ កាត់ដេរដែរ ស្នាក់នៅផ្ទះជួល ក្នុងភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងរបួសកំភួន ដៃឆ្វេង ធ្លាយ ទៅ ចង្កេះខាងឆ្វេង បៀមគ្រាប់ក្នុង ស្ថានភាពធ្ងន់ធ្ងរ ដេកដួលនៅ នឹងកន្លែង និងត្រូវបាន បញ្ជូនទៅសង្គ្រោះ ភ្លាមៗនៅគ្លីនិក ឯកជនក្បែរនោះ បន្ទាប់មកទើប បញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យ ព្រះកុសុមៈទៀត ។ រីឯម៉ូតូដែល ត្រូវចោរប្លន់យក ទៅបាត់ នោះ ម៉ាកហុង ដាឌ្រីមសេ១២៥ ស៊េ រីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-4380 ។ ចំណែកក្រុម ចោរប្លន់ វិញ មានគ្នា២នាក់ ជិះម៉ូតូម៉ាកស្គូពី មួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ និងប្រដាប់ដោយ កាំភ្លើងខ្លីម៉ាក កា៥៩មួយដើម ។ នៅក្នុងហេតុការណ៍ ប្លន់ជាបន្តបន្ទាប់គ្នានេះ ក្រុមចោរបាន បាញ់អស់ ចំនួន៤គ្រាប់ គឺបាញ់ គំរាម២គ្រាប់ និងបាញ់ សំដៅ មនុស្ស២គ្រាប់ ៕

ស្រ្តីជនរងគ្រោះដែលចោរឆក់ខ្សែ.ក

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម