ចោរប្លន់ និងសមត្ថកិច្ច បាញ់តដៃគ្នា នៅក្បែរ ពន្ធនាគារ ព្រៃស ឃាត់ខ្លួន ជនសង្ស័យម្នាក់
ភ្នំពេញ ៖ ជនសង្ស័យជា មុខសញ្ញាប្លន់ ប្រដាប់អាវុធ និងកម្លាំងនគរបាល មូលដ្ឋាន ខណ្ឌដង្កោ បានពើបបាញ់តដៃគ្នា ក្នុងករណី ប្លន់មិនទាន់ បានសម្រេចមួយ ក្បែរពន្ធនាគារព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពី វេលាម៉ោង ប្រមាណ ១២និង១០នាទី រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។
សេចក្ដីរាយការណ៍របស់ មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេល កើតហេតុ មានជនសង្ស័យម្នាក់ ចូលទៅ ធ្វើសកម្មភាពភ្ជង់ និងប្លន់នៅផ្ទះជនរងគ្រោះ មួយកន្លែង ក្បែរពន្ធនាគារព្រៃស ពេលនោះម្ចាស់ផ្ទះ បានទូរស័ព្ទ រាយ ការណ៍ ប្រាប់សមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ជាបន្ទាន់ ក៏ត្រូវបានមុខ សញ្ញាទាំងនោះ បើកការបាញ់ប្រហារ មកលើសមត្ថកិច្ច ។
ក្រោយមានករណី នេះកើតឡើង កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ បានធ្វើការ ឡោមព័ទ្ធ ជនសង្ស័យរូបនេះ នៅក្បែរ ពន្ធនាគារព្រៃស ។
រហូតមកដល់ វេលាម៉ោង ១២និង២៨នាទី កម្លាំងសមត្ថកិច្ច ដឹកនាំដោយ លោក យឹម សុជាតិ អធិការនគរបាល ខណ្ឌដង្កោ បាន ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ហើយ។
លោក យឹម សុជាតិ បានថ្លែងឲ្យដឹងថា នេះអាចជាករណីប្លន់ ពីព្រោះជនសង្ស័យ បានចូលទៅ ផ្ទះជនរងគ្រោះ ហើយ បានភ្ជង់ តែត្រូវបាន កម្លាំងនគរបាល របស់លោក និងកម្លាំងអាវុធហត្ថ ជួយអន្តរាគមន៍ ទាន់ពេលវេលា។ បើតាម លោក យឹម សុជាតិ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព តែម្នាក់ឯងនោះទេ ។
ក្រោយការ ចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការ បន្តទៀត តាមផ្លូវច្បាប់៕
ជនសង្ស័យដែល កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ប្លន់នៅជិតពន្ធនាគារព្រៃស
អធិការ នគរបាល ខណ្ឌដង្កោ លោក យឹម សុជាតិ (រូបមុខ) ដឹកនាំកម្លាំង នគរបាលចុះចាប់ជនសង្ស័យ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!