ចាប់ខ្លួន ជនជាតិកូរ៉េ ជំរិត ទារប្រាក់ តាមអ៊ីនធើរណេត
រាជធានីភ្នំពេញ ៖ លំនៅឋានមួយ កន្លែងស្ថិតនៅ ក្រោយសាលា បឋមសិក្សាទួលគោក ត្រូវបាននគរបាល នាយក ដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធ និងឆែកឆេរឃាត់ ខ្លួនក្រុមជនសង្ស័យ ចាប់ជំរិតឆ្លង ដែន ជនជាតិកូរ៉េ ប្រុសស្រី ចំនួន១០នាក់ ដោយដក ហូតវត្ថុតាង ជាមធ្យោបាយ ចាប់ជំរិតបាន មួយចំនួនធំ ។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១២ វិច្ឆិកា នៅចំណុចផ្ទះ លេខ១៨ ផ្លូវលេខ ៥៥២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្រោមការដឹកនាំ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាន បានឱ្យដឹងថា ដោយមាន ការស្រាវជ្រាវ និងផ្តល់ព័ត៌មាន ពី អគារ ធិការ នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ពីទីតាំងខាងលើ ដោយជាប់សង្ស័យ ល្មើសយកម៉ាស៊ីន ឧបករណ៍ បំលែងអីុនធើរណេត ទៅជា សំឡេង ធ្វើជាមធ្យោបាយ និយាយគំរាម ជំរិតទារប្រាក់ និងឆបោកទៅក្រៅប្រទេស ទើប កម្លាំងសមត្ថកិច្ច នាយក ដ្ឋានប្រឆាំង ភេរវកម្មធ្វើការស៊ើបអង្កេត និងរាយការណ៍ ទៅព្រះរាជអាជ្ញា ចុះបង្ក្រាប តែម្តង ។
តាមសមត្ថកិច្ច បានឱ្យដឹងថា នៅពេលចុះ ឆែកឆេរ សមត្ថកិច្ចរកឃើញ ឧបករណ៍អេឡិចត្រូនិក ជាច្រើន គ្រឿង ដែល ជនជាតិកូរ៉េ ប្រើជាមធ្យោបាយ ក្នុងការចាប់ជំរិត ទារប្រាក់ទៅ ក្រៅប្រទេស និងឃាត់ខ្លួន ជនជាតិកូរ៉េ ចំនួន ១០នាក់ ក្នុងនោះមានស្រី ចំនួន៥នាក់ បញ្ជូនទៅកាន់ នាយកដ្ឋាន ដើម្បីសាកសួរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!