នាំខ្លួនយុវជន ៣ នាក់ ទៅកាន់ប៉ុស្តិ៍ នគរបាល ពេលនាំនារី វ័យក្មេង ចេញពីផ្ទះសំណាក់ នៅទួលទំពូង

 
 

ភ្នំពេញ ៖ យុវជនវ័យមិនទាន់គ្រប់អាយុ ៣នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន បណ្តោះ អាសន្ន ដើម្បីសាក សួរ ខណៈដែលស្រ្តីម្នាក់ បានឃើញបណ្តើរកូនស្រីរបស់ខ្លួន ចេញពីផ្ទះ សំណាក់ជា តាមបណ្តោយ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ នៅម៉ៅង១០ ៖០០ ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវជនដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ បូ ចំរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំ នៅរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២-ឈ្មោះ សូត្រ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦៨ ផ្លូវលេខ ៤៥៤ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន និងទី៣-ឈ្មោះ ហង្ស មករា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ សង្កាត់បឹង ត្របែក ខណ្ឌចំការមន។ ដោយឡែកក្មេងស្រី រងគ្រោះ អាយុ ១៦ឆ្នាំ ជានៅសិស្សវិទ្យាល័យផ្សារ ដើមថ្កូវ ។

បើតាមសាក្សីបានឲ្យដឹងថា បន្ទាប់ពីបាត់ដំណឹងក្មេងស្រី រងគ្រោះអស់មួយយប់ ម្តាយរបស់នាង បាន ដើររក ក្រោយ មកក៏ បានទាក់ទង ទៅកាន់មិត្តភ័ក្តិ កូនរបស់ខ្លួនដើម្បីសួរនាំ រួចក៏ បានទទួល ដំណឹងថា ក្មេងស្រី រងគ្រោះ កំពុងស្នាក់ នៅផ្ទះសំណា ក់ជាណាងពីរ ស្ថិតក្នុងសង្កាត់ ទួលទំពូង២ ។ សាក្សីបានបន្តទៀតថា លុះដឹងដំណឹងនេះ ម្តាយក្មេងស្រី រងគ្រោះ បានទៅឈរចាំ កូនស្រីរបស់ខ្លួន នៅពេលឃើញ ក្មេងស្រីរងគ្រោះ រួមនឹងក្មេង ប្រុស៣នាក់ទៀត ចុះពីផ្ទះ សំណាក់ ស្រ្តីជាម្តាយ ក៏បានចា ប់ឃាត់ខ្លួន រួចបញ្ជូនមកកាន់ ប៉ុស្តិ៍នគរបាល ដោយចោទ ប្រកាន់ ពីបទ រួមភេទ ជាមួយ អនីតិជនក្រោមអាយុ ១៨ឆ្នាំ ។

យោងតាមប្រភព័ត៌មាន ដាច់ដោយឡែកមួយទៀត បានឲ្យដឹងថា នៅមុនពេលកើតហេតុមួយ ថ្ងៃក្មេង ប្រុស -ស្រី ទាំង៤ នាក់នេះ បាននាំគ្នា ទៅផឹកស៊ី នៅហាងហ្វេសប៊ុក នៅពេលផឹក ស៊ីបានមួយ ស្របក់ អ្នកទំាងអស់គ្នាក៏ បានគិតចេញក្រៅ ភ្លាមនោះឈ្មោះ ឧត្តម ក៏បានឲ្យជូន មកផ្ទះសំណាក់ ជាសំណាងពីរ ។

ប្រភពដដែលបានបន្តទៀតថា ក្មេងប្រុសវ័យមិនដល់ ២០ឆ្នាំ ទាំង៣នាក់ រួមនឹងក្មេងស្រី រងគ្រោះ បានស្នាក់ នៅរួមគ្នា ក្នុងបន្ទប់ លេខ ៥០៤ ក្នុងផ្ទះសំណាក់ ប៉ុន្តែក្មេងប្រុស២នាក់ ក្នុងចំណោម ក្មេងប្រុស ៣នាក់នោះ មិនបាន ធ្វើសកម្ម ភាពរួមភេទ ជាមួយក្មេង ស្រីរងគ្រោះនោះទេ ពោលអ្នកធ្វើ សកម្មភាព គឺឈ្មោះ បូ ចំរ៉ុង ដែលត្រូវជាសង្សា នឹងក្មេង ស្រីរងគ្រោះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម