មិត្តភក្តិនារីវ័យក្មេង ដែលចង.ក សម្លាប់ខ្លួន ទាំងមានផ្ទៃពោះ រួមទាំង មហាជន សង្ស័យ ថា មិនមែនជា ករណីសម្លាប់ខ្លួន!

 
 

ភ្នំពេញ៖ បន្ទាប់ពីមានរឿងហេតុ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយនារីវ័យក្មេង មានផ្ទៃពោះម្នាក់ បានដាច់ចិត្ត ចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា និងបង្កឲ្យមាន ការភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រួចមក មិត្តភក្តិរបស់ជនរងគ្រោះម្នាក់ ដែលមានគណនី ហ្វេសប៊ុក ឈ្មោះ Da Len បានបង្ហោះសារមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ក្នុងន័យសង្ស័យថា ករណីនៃការស្លាប់ របស់មិត្តភក្តិខ្លួន អាចមិនមែនជា ករណីសម្លាប់ខ្លួនឡើយ ខណៈមហាជន ក៏សង្ស័យបែបនេះដែរ។

ខ្លឹមសារ ដែលបានបង្ហោះ ទៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ Da Len បានសរសេររៀបរាប់ថា «មិនអាចទេហី...! បើ Lina មានវិបត្តិស្នេហ៍ ហើយមានផ្ទៃពោះ ម៉េចនាងមិនដែលប្រាប់ខ្ញុំ? បើស្លាប់ ២-៣ថ្ងៃ ចុះរូបថត ថ្ងៃទី៩ អ្នកណាជាអ្នក Post? រស់នៅម្នាក់ឯង ចុះម៉េចបានទ្វាបន្ទប់ មិនចាក់សោរ ឬមួយចាំអ្នកទី២ ចូលមកទៀត? ម្នាក់ៗគេសម្លាប់ខ្លួន សុទ្ធតែបិទទ្វា បិទបង្អួច ចាក់សោរជិតឈឹង តែនេះវិញ គ្រាន់តែអ្នកជិតខាង គោះទ្វាសោះ ទ្វាក៏របើកដោយឯកឯង។ ម៉េច ចេញទៅ ភ្លេចចាក់សោរ បន្ទប់មែន ឬមួយ Lina សម្លាប់រួច វិញ្ញាណនាង ចុះមកបើកទ្វាបន្ទប់ឲ្យ? ចេះតែគិតលេងៗទៅ ព្រោះមើលព័ត៌មានទៅ ដូចវាមិនសម...»។

គួរបញ្ជាក់ផងដែរថា នារីវ័យក្មេង ដែលធ្វើអត្តឃាតនោះ មានឈ្មោះ លីន ណា (គណនីហ្វេសប៊ុក Lina Kmeng Lngoung) អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ការចង.ក សម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ ដឹងថាបានកើតឡើង នៅពេលណាឡើយ ព្រោះនារីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជួល នេះតែម្នាក់ឯង។ មុនពេល មានការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុម នាំគ្នារត់លេង នៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែក ភាយចេញពីក្នុងបន្ទប់ ហើយក៏បាន ទៅប្រាប់ចាស់ៗ ដែលនៅជិតនោះ។ ក្រោយពីក្មេងៗ ប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃ ទៅគោះទ្វារក៏របើក និងបានប្រទះឃើញ នារីរងគ្រោះចង.ក ជាប់នឹងចម្រឹងបង្អួច ដែលមានសភាព ហើមស្អុយទៅហើយ ។

នៅពេលកម្លាំង មានសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ បានពិនិត្យឃើញថា នារីវ័យក្មេងនេះ ពិតជាបានធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់ កើតហេតុនោះ គេបានរកឃើញ មានកូនសៀវភៅ កត់ត្រាតូចមួយ ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការ ស្រឡាញ់បុរសម្នាក់ ដែលតែងតែ ភូតកុហក និងបោកប្រាស់នាង និងបានសរសេរចុះ ថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាង ទៅជាមួយផងដែរ ថែមទាំងបានផ្តាំ ទៅបុរស ជាទីស្រឡាញ់ នោះថា ឱ្យរស់នៅបាន សុខទៅចុះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?

ប្រភព និងរូបភាព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម