អាជីវកម្ម​រកស៊ី​ផ្លូវភេទ កើនឡើង​យ៉ាង​អនាធិបតេយ្យ នៅ​ខេត្ត​ប៉ៃលិន

 
 

ភ្នំពេញ៖ បន្ទាប់ពីមានលេចធ្លាយដំណឹង នៃអាជីវកម្មឆ្នោតវាយលុកពេញក្រុង នាពេលកន្លងទៅនោះ ខេត្តប៉ៃលិនពេលនេះ ត្រូវបានប្រជា ពលរដ្ឋ រាយការណ៍ថា មានការបើកដៃឱ្យជនខិលខូច បើកអាជីវកម្ម រកស៊ីផ្លូវភេទ ក្រោមស្លាកខារាអូខេ យ៉ាងអនាធិបតេយ្យគ្មានអ្នកបង្រ្កាប ។

ប្រជាពលរដ្ឋ ដែលថ្លែងប្រាប់ដើមអម្ពិល ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កន្លែងរក ស៊ីផ្លូវភេទ ទាំងនោះ មានទីតាំងនៅប្លុកផ្សារថ្មី ក្នុងឃុំទួលល្វា ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមាន ចម្ងាយ មិនឆ្ងាយប៉ុន្មាននោះទេ ពីវិទ្យាល័យក្រុងទេពនិម្មិត ហ៊ុន សែន ។

ប្រភពដដែលនេះ បានឱ្យដឹងថា ហាងទាំងនោះ មានឈ្មោះហាងផ្កាយ ហាងក្រឡាបហម រួមទាំងហាង ផ្សេងៗទៀត នៅក្នុងប្លុកផ្សារថ្មី ដែលពេលថ្ងៃឡើង មានសភាពស្ងាត់ជ្រងំ ដូចចោរលួចសេះ ប៉ុន្តែឱ្យ តែយប់ងងឹតពេលណា ហាងទាំងនោះមានភ្លើងពណ៌ក្រហមឆ្អៅ មានសភាពអ៊ូអរ ដោយសារតែមាន នារីក្មេងៗ នៅអង្គុយស្លៀកឈុតខ្លីៗ ចាំទទួលប្រុសៗ នៅខាងមុខហាង យ៉ាងត្រៀបត្រា ។ ដោយ ឡែក នៅខាងក្នុង ហាងទាំងនោះវិញ ក៏មានការរៀបចំជាបន្ទប់គេងតូចៗ មានគ្រែពូក សម្រាប់ ទទួលភ្ញៀវដែល ចង់ ទៅរកនារី ទាំងនោះ រួមភេទ ។ ចំណែកថ្លៃសេវា នៅពេលដែលពួកគេ ចូលរួមភេទ ម្តងៗ នារីទាំងនោះ បានគិតតម្លៃ ២ម៉ឺនរៀល សម្រាប់ថ្លៃចូលរួមភេទម្តង រួមទាំងលួង លោមទាមទារថ្លៃសេវា (ធីប) ក្រៅ មួយចំនួន ថែមទៀត ។

បើតាមប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានឱ្យដឹងថា អាជីវកម្មរកស៊ីផ្លូវភេទទាំងនោះ មិនមែនទើបតែ កើតមាន នោះទេ គឺបានបើករក ស៊ីបែប នេះ ជាច្រើនឆ្នាំណាស់មកហើយ គ្មានសមត្ថកិច្ច ណាបង្រ្កាប នោះទេ បើទោះបីជា អាជីវកម្មរកស៊ីផ្លូវភេទ នៅទូទាំងប្រទេសទាំងមូល ត្រូវបាន រាជរដ្ឋាភិបាល លុបបំបាត់ចោលយ៉ាងណាក្តី ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំមូលដ្ឋាន ឱ្យចុះត្រួតពិនិត្យ បង្រ្កាបទីតាំង បង្កប់ ការរកស៊ីផ្លូវភេទទាំងនេះផង កុំឱ្យអាជីវកម្មខុសច្បាប់នេះ អាចរកស៊ី យ៉ាងអនាធិ បតេយ្យ គ្មានខ្លាចរអាច្បាប់ទម្លាប់តទៅទៀត ។

ជុំវិញបញ្ហាហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនង សុំការបំភ្លឺពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បាននៅឡើយទេ នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម