បាត់​មុខ​ជិត​២​ឆ្នាំ តារា​សម្តែង​ ស៊ុំ សុ​ម៉ា​លី ចូល​រោងការ​ជាមួយ​អ្នកលក់​មីឆា

 
 

រាជធានីភ្នំពេញ ៖ តារាសម្តែងដែលសាងស្នាដៃរឿងភាគកន្លងមក នៅលើកញ្ជក់ទូរទស្សន៍ ស៊ីធីអិន នាង ស៊ុំ សុម៉ាលី ដែលបាត់មុខឈឹងពីវិថី សិល្បៈអស់ជាច្រើនខែ ដោយល្បីថា រួមរស់ ជាមួយបុរស មានទ្រព្យ នោះ ស្រាប់តែស្ងាត់លេច មុខចូលរោងកា រជាមួយអ្នកលក់មីឆា យ៉ាងព្រងើយ កាលពីថ្ងៃទី១០ វិច្ឆិកា ២០១៤ កន្លងទៅ ដោយមានអ្នក ចូល រួមជូនពរជ័យ យ៉ាងច្រើន កុះករ និងរីករាយ ។ 

ស្វាមីដែលឆក់បេះដូងអ្នកនាង ស៊ុំ សុម៉ាលី ហ៊ានប្រគល់ជូនថែរក្សាមិនមែនជាអ្នក តួកុន ឬជាតារា ប្រុស លេច ធ្លោនោះទេ ដោយស្វាមីរ បស់តារាបាត់មុខរូបនេះ ជាអ្នកលក់មីឆា លតឆា ដ៏ធំដុំមួយ មានឈ្មោះ ល្បី ដោយទីតាំងស្ថិត រោងកុនអង្គរ ក្បែរផ្សារអូរឬស្សី រាជធានីភ្នំពេញ។  ដោយគ្រាន់តែ ចាប់អារម្មណ៍ លើមុខ របរស្វាមីជា អ្នកលក់ មីឆា លតឆាហាក់ធ្វើ ឲ្យគេឯងភ្ញាក់ផ្អើល ដោយសារតែ តារាស្រីសាច់ស សម្រស់បាន រូបនេះ ជាអ្នកឡូយឆាយ  តែងកាយប្រណីតៗ ជាមួយអលង្ការ ទំនើប ស្រាប់តែបោះទុន ជីវិតជាមួយគូស្នេហ៍ ជាអ្នកលក់មីឆា។  ប៉ុន្តែទីតាំងដែលស្វាមី របស់សុម៉ាលី ប្រកបរបររកស៊ីជា ទីតាំង មួយ ល្បីឈ្មោះ យូរឆ្នាំមកហើយ អ្នកនៅភ្នំពេញ និងបណ្តាខេត្ត មួយចំនួន អ្នកណាមិនស្គាល់ មីឆា នៅរោង កុនអង្គរល្បីឆ្ងាញ់ លក់មិនទាន់ ជូនអតិថិជនផង ។  ម្ល៉ោះហើយ សុម៉ាលី ពិតជា រកបាន ស្វាមី ខា្លញ់ មិនធម្មតាទេ បើគិតទៅមិនចាញ់ អ្នកជំនួញផ្សេងៗ ប៉ុន្មានឡើយ ។

រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើង ពេលកំពុងគ្រងឈុតកូនក្រមុំតែងទឹកមុខរីករាយ ស៊ុំ សុម៉ាលី បាន ឲ្យដឹងថា «ស្វាមីនាងមានឈ្មោះមាស ទី អាយុស្របាលៗជាមួយនាង គាត់មាន មុខរបរលក់ មីឆានៅ រោងកុនអង្គរ ។ ខុសពីតារាផ្សេងគេ បានស្វាមី អាណិកជន និងអ្នកជំនួញ ធំដុំ ។ ចំពោះរូបនាង សុខចិត្ត ទទួល យក គាត់ជាស្វាមីមក ពីបានស្វែងយល់ ចិត្តគ្នាយូរ ឆ្នាំដែរ ណាមួយពេល គាត់ឃើញខ្ញុំឈឺ ឬរវល់អីនោះ គាត់តែងតែនៅក្បែរ រហូតជាកម្លាំងចិត្ត ទើបនាងទន់ ចិត្តខំពិចារណា ទំរាំចូល រោងការ ពេលនេះបាន ។ ម្យ៉ាងទៀត គាត់លក់មីឆាមែន តែបើនិយាយ រឿងរកស៊ីវិញ ពូកែ ឆ្លាត ណាស់ ធ្វើឲ្យ ខ្ញុំពេញ ចិត្តស្តូក តែម្តង និងកាន់តែ ស្រឡាញ់គាត់ ពេលឃើញគាត់ល្វៀសល្វៃរឿង រកស៊ី ទាំងក្រុមគ្រួសារ ទើបឈានដល់ ពិធីរៀបការ ជាផ្លូវការតែម្តង»។  កូនក្រមុំថ្មោងថ្មី រូបនេះបន្តថា «ចំពោះសិល្បៈ ប្រហែលជា ផ្អាកសិន ដោយមិនទាន់ កំណត់ពេលណា ចូលវិញទេ ព្រោះខ្ញុំគ្រោងបើក ហាងលក់មី ឆាលតឆា ជាមួយស្វាមី មួយកន្លែងទៀត ដែលកំពុងតែរក មើលទិញផ្ទះនៅ តំបន់ណាមួយ ដែលមនុស្ស ចេញចូលច្រើន ។  ចំណែកសិល្បៈចាំគិត មើលសិន ត្រូវបន្ត ឬត្រូវបិទ ទាំងស្រុង បើពេលនេះ ចិត្តស្រលាញ់ ខាងរកស៊ីជាង ឲ្យត្រូវ និងចំណូលចិត្ត របស់ស្វាមី ។



















ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម