ជិះម៉ូតូជែងខ្វះ ការប្រុងប្រយ័ត្ន ជ្រុល បុកជាមួយ រថយន្ត ស្លាប់បាត់បង់ ជីវិត

 
 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ លើកំណាត់ផ្លូវជាតិលេខ១ បន្ទាប់ពីរូបគេព្យាយាមជិះម៉ូតូ ជែង អ្នកដំណើរដទៃទៀត ជ្រុលទៅបុកជាមួយរថយន្ត។ បន្ទាប់ពីបុកជាមួយរថយន្តម៉ូតូបានខ្ទាត និងអូសទៅបុកស្រ្តី ម្នាក់ កំពុងដើរលើដងផ្លូវរងរបួសធ្ងន់ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងព្រោះតែការព្យាយាមជែង មិនបានមើលមុខក្រោយ ឲ្យបានច្បាស់ លាស់នេះ បាន កើតឡើងនៅវេលាម៉ោង៦ និង១៥នាទីព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចន្លោះ គីឡូម៉ែត្រលេខ៣៦-៣៦ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ គង់ តក់ អាយុ ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិ ទួលមានគុណ ឃុំក្រាំង ស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រីឯស្រ្តី រងបួសដោយសារ ម៉ូតូខ្ទាតត្រូវមានឈ្មោះ ឈន់ សុមាន អាយុ ៣២ឆ្នាំ មានលំនៅឋាន ក្នុង ភូមិដង្គៀប ក្ដាម ឃុំពាមន្ទោរ ស្រុកកំពង់ត្របែក ខេត្តព្រៃវេង។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូ ម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រៃវែង 1D-9229 ចេញពីស្រុកកំណើតរបស់ខ្លួន ឡើងមក រាជធានីភ្នំពេញ។ លុះមក ដល់ចំណុចកើត ហេតុបានបើកជែង អ្នកធ្វើដំណើរ ក្នុង ទិសដៅ ស្របគ្នា រួចជ្រុលចង្កូតចំណីផ្លូវម្ខាងទៀត ក៏ជ្រុលបុក ជាមួយរថយន្តកាមឺរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2K-7958 ស្លាប់ភ្លាមៗតែម្តង នៅកន្លែងកើតហេតុ។

បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូ បានខ្ទាតទៅបុកស្រ្តីម្នាក់ ដែលកំពុងដើរតាមផ្លូវឲ្យរងរបួសធ្ងន់ផងដែរ។

ក្រោយកើតហេតុ ស្រ្តីរបួសបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្រ្គោះ។ ចំណែកអ្នកបើករថយន្ត បានចតរថយន្ត ចោលរួចគេច ខ្លួនបាត់ ស្រមោល៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម