សោកនាដកម្ម! សិស្សតូចៗ និងគ្រូ រាប់សិបនាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក អត្តឃាត

 
 

នីហ្សេរីយ៉ា៖ កាលពីពេលថ្មីៗនេះ មានសោកនាដកម្ម ដ៏ធំមួយទៀតហើយ បានកើតឡើងនៅ ក្នុងប្រទេសនីហ្សេរីយ៉ា ដែលសិស្សសាលា និងគ្រូបង្រៀន ជាច្រើនត្រូវ បានស្លាប់ ក៏ដូចជាទទួល រងរបួស ជាច្រើនសិបនាក់ ផ្សេងទៀត ដោយសារតែការ បំផ្ទុះគ្រាប់បែក អត្តឃាតមួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សោកនាដកម្មមួយនេះ បង្កឡើងដោយ បុរសម្នាក់បន្លំ ស្លៀកពាក់ឯកសណ្ឋាន របស់សាលា និងបានបង្កប់ គ្រាប់បែកនៅ ជាប់នឹងខ្លួន រួចក៏បានដើរចូល ទៅក្នុងសាលារៀននេះ ដែលស្ថិតនៅ ក្នុងតំបន់ Yobe ភាគខាងជើង របស់ប្រទេស នីហ្សេរីយ៉ា កាលពីព្រឹក ថ្ងៃច័ន្ទនេះ ជាពេលដែល សិស្សសាលា និងគ្រូៗ ជួបប្រជុំគ្នា ដើម្បីគោរពទង់ជាតិ ដោយបានបំផ្ទុះគ្រាប់បែក ក្នុងហ្វូងមនុស្សដ៏ កកកុញដែល បានបង្កឲ្យ មានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយភាគច្រើន ជនរងគ្រោះគឺ ជាសិស្សសាលា។

លោក Emmanuel Ojukwu អ្នកនាំពាក្យឲ្យ នគរបាលជាតិ របស់ប្រទេស នីហ្សេរីយ៉ា បាននិយាយថា “នេះគឺជាអំពើ ភេរវកម្មមួយ ដែលមកទល់ពេលនេះ សិស្សសាលា និងគ្រូបង្រៀន ចំនួន ៤៨នាក់ បានស្លាប់ រីឯ ៧៩នាក់ ផ្សេងទៀត បានរងរបួស ហើយនេះគឺជា ទង្វើរបស់ក្រុម ឧទ្ទាម បូកូហារ៉ាម (Boko Haram) ដែលតែងតែ បង្កភាពចលាចល ក្នុងប្រទេសនេះ ជាញឹកញាប់”។


គ្រូបង្រៀនម្នាក់ ដែលស្ថិតនៅក្នុង ហេតុការណ៍នោះ ហើយរងរបួសស្រាល បាននិយាយដោយ សុំមិនបញ្ចេញ អត្តសញ្ញាណថា “អំឡុងពេលដែល មានសិស្សនិង គ្រូកំពុងប្រមូលផ្តុំគ្នា នៅទីធ្លាសាលា ស្រាប់តែមានសម្លេង ផ្ទុះមួយយ៉ាងខ្លាំង ក៏បានធ្វើឲ្យសិស្ស ជាច្រើនបានដេក ស្លាប់ក្នុងថ្លុកឈាម ដែលទិដ្ឋភាពនេះ ពិតជារន្ធត់មែនទែន”។

គួរបញ្ជាក់ផងដែរថា ការវាយប្រហារ នេះមានឡើងបន្ទាប់ ពីក្រុមឧទ្ទាម បូកូហារ៉ាម បានបញ្ចេញវីដេអូ មួយដែលសម្តែង នូវការជំទាស់ ចំពោះកិច្ចចរចាសន្តិភាពជាមួយ និងរដ្ឋាភិបាល ប្រទេស នីហ្សេរីយ៉ា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម